គួរតែនាំគ្នារស់នៅសុខសាន្ត

S
skymoon

ការរក្សាសិល ក្នុងសម័យកាលនេះត្រឹមសិល៥ យើងអាចតែងខ្លួនស្អាត មានគ្រួសារបាន រស់នៅធ្វើការ រកសុី ប្រកបរបរចិញ្ចឹមជីវិត គ្រាន់តែអោយយើងចេះតមអ្វីដែលជាសារជាតិបំផ្លាញ ពង្វក់ អោយយើងវង្វេង ស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង មិនថាសុខភាព សម្រស់ សុភមង្គលគ្រួសារ ជាពិសេស រកព្រហ្មវិហារធម៌ ទាំងបួនមកវិញអោយឃើញ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ សច្ចះយុត្តិធម៌ មុនធ្វើអ្វី គិតអោយបានវែងឆ្ងាយ ដើម្បីរក្សាតំលៃ កិត្តិយស កេរ្ត៍ឈ្មោះ ដល់ដូនតាយើង និងកូនចៅយើងគ្រប់ជំនាន់ ។

យើងចេះខ្លាចបាប ជឿលើបុណ្យបាប កម្មផល រស់នៅមិនច្រណែន មុស្សា ឈ្នានីសគ្នា បើយើងចង់អោយកូនចៅបានសុខ ទាល់តែយើងកែប្រែនូវចំនុចខ្វះខាតជាមុន ដែលយើងមាន។ កើតមកមួយជីវិតមិនមែនរកបានតែ អំនាច បុណ្យសក្តិ ទ្រព្យសម្បត្តិនោះទេ ត្រូវចេះបែងចែកទប់ រកសេចក្ដីសុខ ស្នាមញញឹម សុភមង្គលគ្រួសារអោយគ្នាទៅវិញទៅមកផង ។

ដែលខ្ញុំយល់ពីទឹកចិត្តព្រះ ដែលមិនចេះប្រកាន់និងអ្នកណា ដោយសារទ្រង់បានចាក់ធ្លុះអស់ទៅហើយ ថាទោះជាមនុស្សពូកែអស្ចារ្យប៉ុណ្ណា ក៏ត្រូវតែស្លាប់ សំខាន់ការស្លាប់នោះរកបាននូវទម្រង់ដើមជាតិនេះ ឬ ប៉ុន្មានជាតិទៀតទើបរកឃើញ ? ព្រោះពាក្យថាព្រះ ទ្រង់ព្យាយាមរកទម្រង់ខ្លួនឯងអោយឃើញ មិនអោយធ្លាក់ទៅក្រោមទាន់នោះទេ តស៊ូដកខ្លួនចេញអោយទាន់ពេលវេលា ការប្រោសវាពាក់ពន្ធ័ទៅលើឧប្បនិស្ស័យ នេះហើយ តើទទួលបានត្រឹមជាតិនេះ ឬ ជាតិមុខ ដោយសារតែសម័យកាលនេះចុងក្រោយហើយ ទើបត្រូវការលាងជំរះទូរទាំងពិភពលោក គ្រាន់តែមានអ្នកកម្មបាំងជិតដោយអោយអំនាចបិសាចពទ្ធ័ជិតអស់ហើយ មិនជឿជាក់លើខ្លួនឯង  មិនហ៊ានដកខ្លួនចេញវិញ មិនទទួលស្គាល់នូវសមត្ថភាពខ្លួនឯង ខ្លាចចាញ់គេ ខ្លាចពិបាក ទាំងចុងក្រោយចៀសជួបកម្មពិបាកមិនរួចទេ ចាញ់ដោយសារតែចាំដល់ពេលតែម្ដង មិនហ៊ានសំរេចចិត្តដកខ្លួនមុនពេលកម្មមិនទាន់ដល់ ។

ការពិតព្រះអត់ចេះបង្ខំ ឬ គៀបសង្កត់ កូនចៅទេ ចង់រស់នៅ ចង់កើតនៅឋានណា តាមការសាងរបស់កូនចៅទាំងអស់ ដោយសារតែភាពជាម្ដាយ ទ្រង់មានទឹកចិត្តមេត្តា អាណិតកូនចៅ ត្រង់មិនចង់អោយកូនចៅណាមួយធ្លាក់ទៅខាងក្រោម ទ្រង់ជាអ្នកបង្កើត ទ្រង់ដឹងពីឋាននីមួយៗច្បាស់ ទើបប្រោសបំភ្លឺចុងក្រោយ អោយគិតសារឡើងវិញ មុនសំរេចចិត្តថាទៅ មិនខ្លាច ។

ព្រោះដូចមនុស្សយើងពេលឃ្លាន ញាុំសិនទៅ ដល់ពេលឈឺពិបាកតែខ្លួនឯង ត្រូវឆ្លងកាត់ ការវះកាត់ 🏥👩🏻‍⚕️🧑🏻‍⚕️👨🏻‍⚕️🩺💉💊🛌🔪🩸ទើបលើកដៃសំពះអង្វរពេទ្យ ជួយជីវិតខ្ញុំផង បន់ស្រន់ហៅអស់ហើយ ដូនតា ម៉ាកុង ព្រះ ទេវតា បារមីវត្ថុសក្តិសិទ្ធក្នុងលោក ជួយកូនចៅផង មនុស្សយើងគឺបែបនេះ ទើបមាតាតែងអោយយើងចេះការពារប្រសើរជាងព្យាបាល អ្វីដែលសប្បាយមុន ហើយបំផ្លាញយើងចុងក្រោយ គួរតែចេះដកខ្លួនអោយទាន់ពេេលវេលា ។

បើព្រះបង្ខំអោយខ្ញុំទៅកាន់សិលលើសពីសមត្ថភាព ក៏ខ្ញុំមិនព្រមដែរ គ្មានអ្នកណាមួយមកបង្ខំយើងបានទេ រឿងរក្សាសិល វាអាស្រ័យទៅលើឧប្បនិស្ស័យ យើងអាចលះកាត់ ធ្វើបានប៉ុណ្ណា គឺ យកប៉ុណ្ណឹង ទៅតាមពេលវេលា ការកាត់បន្ថយ អ្វីដែលយើងអាចធ្វើបាន ពិសេស ជាសាច់ព្រះអ្នកមានគុណមកចាប់កំណើត សត្វដែលមិនគួរហូប សត្វកម្រ សត្វដែលជិតផុតពូជ្រ សត្វដែលគេកើតមកដើម្បីតែជួយដល់ជីវិតមនុស្សយើង ជាការពិសោធន៍ ជាឱសថ សង្គ្រោះជីវិតយើង បើយើងចេះតែហូបមិនចេះគិត ឈឺតែខ្លួនឯង គ្មានអ្នកណាមកឈឺជំនួស បើយើងជាអ្នកឆ្ងាញ់មាត់ខ្លួនឯង គឺ ទទួលបានផលមកវិញ ឈឺខ្លួនឯងជាអ្នកទទួលដូចគ្នា ។

មនុស្សយើងកើតមកម្នាក់ណាដែលថាមិនស្រលាញ់សម្រស់ និង សុខភាព អំនាច បុណ្យសក្តិ ទ្រព្យសម្បត្តិ មនុស្សលោកយើងនេះ ? ពិសេសការសប្បាយ ចង់ឃើញកន្លែងស្អាតៗដើរជុំវិញពិភពលោក បានហូបអាហារឆ្ងាញ់ៗ រស់នៅមានផាសុខភាព មានសម្ភារះលម្អរ តុបតែងខ្លួន បំពេញក្ដីស្រម៉ៃដែលខ្លួនចង់បាន … គឺមានចិត្តដូចតែគ្នាទេ គ្រាន់តែចុងក្រោយ អោយយើងមើលពីពេលវេលា ដឹងពីតួនាទី មានទំនួលខុសត្រូវ កុំគិតតែសប្បាយមិនចេះគិត ដល់គ្រួសារដែលយើងបង្កើតឡើង ហើយយើងចេះទប់វិញខ្លះ ព្រោះតែមហិច្ឆតាមនុស្សយើងម្នាក់ៗ គឺគ្មានព្រំដែនកំណត់នោះទេ ។

ពីមុនខ្ញុំក៏ខ្ញុំចូលចិត្តថតរូបផុស ដើរលេង ដើរញាុំ តែមានសំណាងបានមាតាមកដាស់សតិ ថាជិតដល់ពេលហើយ កុំវង្វេង កុំភ្លេចខ្លួនទៀត ផែនដីជិតរលាយហើយ ដោយសារតែវក់ការសប្បាយដូចគ្នា ទៅតាមគ្នាអស់ហើយ គ្មានអ្នកណាមួយអាចលះកាត់បានទ្រទ្រង់ សង្គ្រោះចុងក្រោយទេ ដើម្បីជីវិតសត្វលោក ត្រូវការកុសល និង ធម៌ដើម្បីទប់ និង ទៅដោះ ដោយសារតែភាពជាម្ដាយម្នាក់ ខ្ញុំទម្លាក់ចោលទាំងអស់ ខ្ញុំលែងបានសប្បាយទៀតហើយ ត្រូវបំពេញតួនាទី លះកាត់ចុងក្រោយ ស្លៀក ស ពាក់ ស សូត្រធម៌រាល់ថ្ងៃ តមតាមពុទ្ធឱវាទព្រះ គ្រាន់តែតមមិនអោយជេរដើរដោះជិត២០ឆ្នាំរកមុខអត់ទាន់ឃើញទេ ទាល់តែយើងរក្សាសិល ខ្លាំង តម ដែលពិបាកធ្វើ ដែលខ្ញុំចូលចិត្តសាច់គោ សាច់កង្កែបបំផុត ពិសេស ខ កង្កែប ខ្ញុំត្រូវតម លះកាត់ភ្លាមៗ ស្រាអត់ចេះតាំងពីក្មេងស្រាប់ហើយ ស្រួលតមទេ ហើយគេអូសក៏មិនបាន មិនបាច់ស្គាល់សប្បាយក៏បាន ចូលចិត្តតែតែងខ្លួនស្អាត និង shopping 🛍 🕶👛👗🥿🥿👒💄….។

និយាយទៅអោយតែអាចធ្វើបាន ព្យាយាម ដើម្បីយកកុសលទៅបំពេញអោយដូនតាឆាប់បានចេញមកវិញអោយលឿន អោយទាន់ ព្រោះអំនាចបិសាចកំពុងតែចង់បំផ្លាញផែនដី ទើបខ្ញុំតែងនិយាយពីផែនដីជារួម តាមមាតាប្រាប់ មានគេសើចខ្ញុំ ថាគិតតែខ្លួនឯងទៅ ចេះដឹងអីដល់ផែនដី ចុះបើមាតាប្រាប់ថា បើអំនាចបិសាចបានសំរេច គឺខ្ទេចទាំងអស់ បិតាទប់លែងបានហើយ ត្រូវការកំលាំងស្ត្រីមកចូលរួម ព្រោះបើស្ត្រីទាំងអស់ គុំខឹងបិតាគ្រប់គ្នា ឆ្អែតចិត្ត អ្នកណាមកជួយបិតា  បើបែកបាក់គ្នា ដោយសារតែបិតាបំភ្លេចគុណនេះហើយ ត្រូវបណ្ដាស់សារ មន្តអាគមគ្រប់កន្លែង អ្នកដែលជួយបិតាត្រូវ ក្អួតឈាម ឈឺចាប់រត់ទៅបួសទាំងអស់ ទុកអោយបិតាទទួលបាបកម្មដែលបានសាង វង្វេងនិងកិលេស មហិច្ឆតា អំនាចនេះហើយ គេហៅដល់កម្មប្រវត្តិសាស្ត្រវិលជុំ ដូចបិតាដើរផ្លូវមុនគេ ដើម្បីតែអំនាច គឺបែបននេះ បិតាបានកុសលចុងក្រោយ ពលីសងវិញបូជាជីវិត រក្សាសិលនេះហើយ ។ ទើបខ្មែរយើងជាប់បណ្ដាស់សារ ងើបមុខមិនរួចទេ កម្ម ត ជាតិ ដោះមិនចេញ ទាល់តែយាងមាតាម្ដាយដើម មកសម្រួល នៅចំកណ្ដាល ដើរសុំខាមាទោសគ្រប់កន្លែង ដាក់កុសល និង ជីវិតប្ដូរ ថាតើចង់ចងគុំនុំ ដាក់បណ្ដាស់សារ ហើយអោយអំនាចនៃការសងសឹក បំផ្លាញ សម្លាប់ផែនដីប៉ុន្មានដងទៀត? 

បើចង់សម្លាប់មនុស្សទូរទាំងផែនដីនេះ ដ៏ដែរៗ ដោយសារតែចងគុំនុំ ចង់ផ្ចាញ់ ចង់ឈ្នះបិតា សួរថាបានប្រយោជន៍អ្វីមកវិញ ? ត្រូវកើតមកសងសឹកគ្នាទៀតមែន ? អត់ចេះហត់ទេឬ ? និយាយតាមត្រង់សុំខាមាទោសផង ស្រែកស្ដីអោយផង លែងខ្លាចចុងក្រោយ វាហួសហេតុពេក អីក៏អស្ចារ្យម្លេះ ? បិតាអស់គ្រប់យ៉ាង កូនចៅវេទនាហើយនៅមិនសុខចិត្តចងកម្មពៀរដល់ពេលណាទៀត បើសងហើយមិនព្រមយក ចង់ទារលើស អ្នកឯងត្រូវទទួលវិញ ព្រះគឺយុត្តិធម៌ កុំកាត់ក្ដីសងសឹកលើស អោយសោះ 🤍⚖️🤍។

ស្រែកសួរថា មនុស្សយើងមុនស្លាប់ ក៏ចង់ដឹងថាខ្លួនធ្វើខុសអ្វីដែរ បើចង់ដាក់ទោស បើយើងជាមនុស្សល្អមែន ? កុំសម្លាប់ដោយមិនសួរនាំមួយម៉ាត់ បានចំលើយចុកដល់បេះដូង 💔 ពេលបិតាត្រូវមន្តអាគមយក្សប្រែក្រឡា អោយប្ររហារជីវិត អ្នកមានគុណដែលស្រលាញ់ ជួយបិតា ចុងក្រោយ គឺព្រះម៉ែពស់នេះហើយត្រូវបានបញ្ជាអោយសំលាប់  និង ព្រះម៉ែនាគ ឈឺចាប់ដល់ថ្ងៃស្លាប់  ដោយសារតែឃើញយកព្រះម៉ែពស់ទៅសម្លាប់ទាំងយប់នោះ …។ 

ដោយមិនសួរនាំមួយម៉ាត់ ជឿសំដីយក្សផ្លុំត្រចៀក ចប់ត្រឹមនេះតែម្ដង ទើបមាតាអោយសួរថា បើយើងចេះគិត តើដាក់ទោសមនុស្សត្រូវមន្តអាគមធ្វើអ្វី ? យើងចាញ់ខ្លួនឯងហើយ មិនចេះគិត ចាំមនុស្សបញ្ជា ពេលមានស្មារតីនិងនរ ចាំខឹងចុះ ដាក់ទោសចុះ ខ្ញុំអត់កាន់ជើងទេ នៅចំកណ្ដាលមិនអោយជាប់បាបជាមួយអ្នកណាទាំងអស់ គ្មានក្ដីស្រលាញ់ណា អាចអោយខ្ញុំលះបង់ត្រូវធ្លាក់ នរក ជាមួយទេ ខ្ញុំជឿតែមាតាជាព្រះនៅលើល្បាលខ្ញុំម្នាក់គត់ ចាំទុកទៅ ឋានមួយនេះបើលះកាត់មិនស្អាត វង្វេងល្ងិតចុងក្រោយនេះហើយ ។ ចឹងបានបាបកម្ម កូនចៅ អត់ធ្វើអ្វីខុសផង គេយកទៅសម្លាប់ចោល កម្មពៀរពិតមែន ឈឺចាប់ណាស់ដើរផ្លូវមួយនេះ💔 ដឹងមួយ ឈឺចាប់មួយ ។ ហើយមាតាអោយសួរវិញថា ចុះមានមើលមាតាសុខចិត្ត ពលីជីវិតទេ ? ដើម្បីប្ដីកូន ទឹកដី ប្រជានុរាស្ត្រ ឈឺចាប់ដូចគ្នា ម៉េចបានមាតាអហោសិកម្មអោយ ? ចុកនិយាយលែងចេញ ហេតុអ្វីមាតាមិនសងសឹក សុខចិត្តរក្សាសិលមកជួយវិញ  ? សុំមាតាធ្វើគ្រូ សុខចិត្តធ្វើជាសេនាមាតាត្រឹម មាតាមកប្រោសជួយ ដែលសងសឹក ធ្វើបាប កូនចៅមាតា ទើបចេញមុខ កាត់ក្ដីទូរទាំងពិភពលោក  🌏។

មនុស្សយើងកើតមកជាគ្រួសារបងប្អូន ឪពុកម្ដាយ ប្ដីប្រពន្ធ ត្រូវគ្នា ស្រលាញ់គ្នា ពេលដែលមិនទាន់បែក មែកបែកធាង សាខា មានគ្រួសាររៀងខ្លួន ចាប់ផ្ដើមកាប់ចាក់ ច្រណែនគ្នា លំអៀង កូនមាន កូនក្រ ពេលហុច ជូន 💵  ពេលដែលមិនកាន់សិលដូចគ្នា រកព្រហ្មវិហារធម៌មិនឃើញ គឺថាយកត្រូវរៀងខ្លួនហើយ មិនដែលដឹងថាខ្លួនខូច ខ្លួនខុសនោះទេ ។ ដូចកូនយើងពីក្មេងៗស្រលាញ់ម៉ាក់ណាស់ៗ ថើបម្ដាយ កូនស្រលាញ់តែម៉ាក់មួយ ដល់ធំឡើងចេះស្រលាញ់ខ្លួនឯង ស្រលាញ់ប្រុស  ស្រលាញ់ស្រី ដឹងថាធ្វើម៉េចដាក់យើងវិញហើយ តែមិនបំពេញបំណងដែលកូនៗចង់បាន ដឹងតែខឹង មិនស្ដាប់ …..មនុស្សលោកនៅឋាន កិលេសគឺបែបនេះ គ្មានអ្នកណាស្រលាញ់យើងជាងខ្លួនយើងទេ ហើយក៏គ្មានអ្នកណាជួយយើងក្រៅពីម្ដាយដើមតែម្នាក់គត់ដែលស្រលាញ់យើងពិត កុំអាងម្ដាយចិញ្ចឹម … ពេលមាតាមិននៅ គេគិតកូនសាច់ឈាមគេហើយ នេះជាឬសគល់ ដែលមាតាមានវិប្បដិសារី ថាមិនអាចទុកចិត្តអ្នកណា ក្រៅពីខ្លួនឯង ជាអ្នកពរពោះ អាងប្ដី មែនទេ? តែមានស្រី ពិសពុលចូលមក មាយាដកខ្ញីហើយ តើកូននៅឯណា ? ប្រាប់ថាចុងក្រោយ បួសកាន់សិលទាំងអស់ ទើបសម្រួលគ្នាបាន 🙏🏼🙏🏼🙏🏼🤍🤝👥🫂។

ដោយសារតែខ្ញុំចាប់ផ្ដើមទុកចិត្តតែមាតាម្ដាយដើមនេះហើយ ទ្រង់បង្រៀនខ្ញុំ អោយរៀនរក្សាសិល រក្សាចិត្ត អោយ ស ស្អាតពីក្នុង បើខុសទ្រង់ដាក់ទោសភ្លាមៗហើយ ធ្វើបានទេ? ខ្ញុំទទួលថា កូនយល់ព្រម គឺពិតមែន ត្រូវមុនគេរហូត ដល់បាក់ស្បាត ពេលដែលភ្លេចខ្លួន គ្រាន់តែចាប់ផ្ដើមកាត់ក្ដីទ្រង់អោយទទួលស្គាល់ការពិតអោយបានត្រូវត្រៀមចិត្ត ខ្ញុំព្រមទទួលយកទៀត ហើយខ្ញុំក៏ដឹងថាជាអ្នកណា ក្នុងគ្រួសារដែលរឹងមានះជាងគេ មិនជឿកូនខ្លួនឯង ដែលបង្រៀន ដែលដឹងខ្លួនមុន ថាឈប់កុហក់ ស្បថបំពាន ធ្វើបាបចិត្តម៉ាក់ ព្រះកាត់ក្ដីលែងទុកឱកាសអោយហើយ ខ្ញុំសរសេរអក្សរ មុនហេតុការណ៍កើតឡើងទាំងអស់ គឺឪពុកនេះហើយដែលគាត់បំពាន ទៅពិតមែន ។

ទើបដឹងថាគ្មានអ្នកណាជួយយើងបាន ទាល់តែយើងចេះជួយខ្លួនឯង ព្រះគ្រាន់តែបំភ្លឺយើង អោយទទួលស្គាល់កំហុស មើលពីកំហុសឆ្គងយើង តើចង់សាងខុសបន្ត ឬ ចង់កែប្រែឡើងវិញ មានតែប៉ុណ្ណឹង ឬសគល់ចុងក្រោយ ព្រោះទ្រង់មានឋាន សំរាប់អោយយើងរស់នៅទៅតាម ទង្វើរយើងសាងទាំងអស់ យើងរៀនមើលរូបរាង ពណ៌សម្បុរ ឋានះ បុណ្យសក្តិ ទ្រព្យសម្បិត្ត ចំណេះដឹង ទឹកដី ប្រទេស នីមួយៗ មានគ្រប់សព្វ តើអ្នកណាមួយចង់អោយខ្លួនឯងធ្លាក់ ពីទីខ្ពស់មកវិញនោះ ? គឺអត់ទេ ទើបមាតាដាស់តឿនយើងចុងក្រោយ ដោយសារតែខ្ញុំខ្លាច ហុឺហារសប្បាយភ្លេចខ្លួន ធ្លាក់មកវិញ ទើបទប់អោយហើយ លះកាត់ រក្សាសិលសងដល់ម្ចាស់កម្មពៀរ គ្រប់ កប្ប គ្រប់ជាតិ កុំអោយមកយកទាន់ សុំសងមុនអោយហើយ កែខ្លួនអោយល្អពិតមែន បើខ្ញុំមិនកែ ពីខាងក្នុងមកពិតមែន គិតថាខ្ញុំសុខចិត្ត សរសេរអក្សររាល់ថ្ងៃ លែងដើរលេង ថតរូប យកប្រាក់ ដែលមាន ធ្វើបុណ្យ ចែកទាន ជួយដល់អ្នកលំបាក អស់ហើយ ជាការជួយសង្គ្រោះ ជីវិតមនុស្សចុងក្រោយ ពេលនេះ ដែលលំបាកពិតមែន សុខចិត្តបានត្រឹមមួយរស់ សូមកុំអោយតែមានបាបកម្ម ជំពាក់គេទៀត ហើយបើខ្ញុំមិនកែខ្លួនពិតមែន គិតថាខ្ញុំសរសេរអក្សរទាំងអស់នេះចេញទេ ? ដែលមាតាអោយកាដូ ចងចាំឡើងវិញ  គឺដើម្បីជួយដល់បងប្អូនទាំងអស់គ្នា ។

សួរថាបើខ្ញុំមិនកែ គឺខ្ញុំចូលចិត្តគេងស្ដាប់ចំរៀង មិនបើកភ្នែក តាំងពីគ្រប់គ្នាគេងលក់ស្រួល ខ្ញុំសូត្រធម៌ប្ដូរនិងអក្សរ យកមកបំភ្លឺរាល់ថ្ងៃទេ ។

មនុស្សយើងគេងស្រួល និង សរសេរអក្សរមួយណាស្រួលជាង គិតមើល ? តើខ្ញុំឆ្កួត សរសៃប្រសាទមែន ដែលធ្លាប់តែរស់នៅ សោយសុខស្រួល មនុស្សណាមិនចង់សប្បាយនោះ ? មកពីដល់ពេល ត្រូវតែបំពេញតួនាទី ។ មនុស្សមិនមែនមកពីព្រៃមិនដឹងអ្វីណា ? ចូលចិត្តសប្បាយ ស្អាត តុបតែងខ្លួន មាតាអោយទៅសូត្រធម៌ក្នុងប្រាសាទ ជួយអោយដូនតា មានកលាំងឡើងវិញ ស្មានថានៅសុខៗ ចេះតែជឿមែន គឺមកពីពាកក្យថាដូនតា ៗៗៗ ទឹកដី ដែលត្រូវរងកម្ម គ្មានតំលៃ ត្រូវរងការប្រមាថ មើលងាយ នេះហើយ ឈឺចាប់ ៗៗៗៗៗៗៗៗៗ ៗៗៗៗៗៗ 🫀💔 ចុកណែន ៗៗៗៗៗៗ បាន តស៊ូ មុនស្លាប់ទៅវិញ អោយអស់ចិត្ត កុំអោយឃើញតែកម្មៗៗៗៗ សម្លាប់តែសាច់ឈាមខ្លួនឯង ។

កម្មប្រវត្តិសាស្ត្រ ការបំភ្លេចគុណគ្នានេះហើយ ទើបត្រូវខ្ទេចចុងក្រោយ អស់គ្រប់យ៉ាង  ! គ្មានអ្នកណាកើតមក បានជោគជ័យម្នាក់ឯងទេ គឺ មានកំលាំងរួមផ្សំគ្នា តែចិន ក្បត់អាមេរិក គឺស្លាប់ហើយ. សំលាប់សេដ្ធកិច្ចពិភពលោកទាំងមូល ព្រោះឬសគល់ ផ្ដល់អោយគ្នា ទៅវិញទៅមក យើងអាងអាចធ្វើបាន ភ្លេចខ្លួនហើយ ថាគេដើរមុនយើង នៅពីលើយើង យកគ្រប់យ៉ាងអោយយើងធ្វើ យល់ទេ? កុំបកខាំបែបនេះ រលាយខ្ទេចអស់ ដោយសារតែយើងលោភពេក គិតខុស ភ្លេចខ្លួន មានអំនួតជ្រុល អាមេរិក មានកូនសោះ 🔐🔑 មុនយើងហើយ អោយចេះគិត សារឡើងវិញ ! កុំមានអំនួតខ្លាំងពេក អាងលុយទុច្ចរឹត រកសុីរបរ គុបពី ក្លែងក្លាយនេះមែន? គិតថាគង់វង្សយូរអង្វែងទេ ? គេគ្រប់គ្រងទិន្នន័យអស់ហើយ ជីវិតមនុស្សមួយផែនដីនេះនោះ យើងតាមមិនទាន់ចូលចិត្តតែលេងផ្លូវកាត់ ត្រៀមតែគីមី គំណិតខ្មៅកង្វក់ 🦠🧫🧪 ធ្លាប់ខ្លួនអស់ មិនព្រមចាញ់ ចង់ឈ្នះប្រើតែល្បិច ទើបតំរិះជិះ ក ឯង ស្លាប់វេទនាមុនគេនេះហើយ គេចូលកម្រឹតស្រាលទៅៗ តាមទង្វើរចារឹកមនុស្សសាងនេះហើយ មានតាមលេខ តាមជាន់ថ្នាក់ បន្តបន្ទាប់គ្នា ……។

ចំលើយមានតែម្ដាយដើម ម្នាក់គត់ ដែលស្លៀក ស ពាក់ ស ស្អាត ពីក្នុងចិត្ត ជាអ្នកបង្កើតលោកនេះមក ទើបខ្ញុំជឿជាក់ ថាមិនសឍមលសប់ខ្ញុំ អាចអោយកូនម្នាក់នេះ រកផ្លូវត្រូវឃើញ មិនចង់បានអ្វីពីកូនៗ ចង់ត្រឹមស្នាមញញឹមកូន មិនឈឺចាប់ ស្រែកអោយទ្រង់ជួយទៀត មាតាគឺបែបនេះ ស្អាតល្អខ្លាំងណាស់ ទើបមារបិសាចផ្ចាញ់ មិនអោយកូនៗ រកមាតាឃើញ 🙏🏼🙏🏼🙏🏼🧑🏻‍🦲🤍🌷🌈☀️🌍។រ

Comments