ខ្យល់ដង្ហើមមានអត្ថន័យជ្រាលជ្រៅណាស់ ពេលមានវាគឺមានន័យថាយើងជាផ្នែកមួយនៃធម្មជាតិ ពេលវាផុតរលត់ទៅមានន័យថាយើងចូលទៅកាន់ធម្មជាតិវិញ។ ប្រើខ្យល់ដង្ហើមឲ្យមានប្រយោជន៍បំផុតគឺត្រូវសិក្សាពីអាថ៌កំបាំងធម្មជាតិ នឹងធ្វើឲ្យដល់ទីបំផុតទុក្ខបាន អ្នកនៅមានខ្យល់ដង្ហើមមិនគួរមើលរំលងពីសារៈប្រយោជន៍របស់វាឡើយ។

