នាទីសុខភាពៈ

S

នាទីសុខភាពៈ តើហាងថ្នាំល្អបំផុតនៅក្នុងលោកនៅឯណា ?
ការខ្វះពន្លឺថ្ងៃ លែងមានកូនត្រីតូចៗជាអាហារ មិនទទួលទានមើមនិងបន្លែផ្លែឈើ ការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់ ការទទួលទានជាតិសាច់និងខ្លាញ់ច្រើន នាំឲ្យធាត់ខ្លាំងតែទំហំឆ្អឹងស្តើងតូច ទាំងអស់នេះជាមូលហេតុចំបងនាំឲ្យមានជំងឺពុកឆ្អឹង និងឆ្អឹងស្ពោតខ្សោះជីវជាតិ ។ គេនាំគ្នាងប់ងល់ទៅលើការប្រើផលិតផលអាហារសំយោគ គ្រឿងកំប៉ុង ទឹកដោះគោសិប្បនិមិត្ត គ្រាប់ថ្នាំរក្សាសម្ផស្ស ។ល។ នាំឲ្យខូចតំរងនោមលាងឈាមពេញទឹកពេញដី ត្រូវចាំថា« អាហារធម្មជាតិគឺជាឪសថ ខ្លួនអ្នកគឺជាហាងថ្នាំដ៏ល្អនឹងមានតំលៃបំផុតនៅក្នុងលោក » ថ្នាំល្អៗបំផុតដូចជា Interferon , Hormone ....សុទ្ធតែរាងកាយផលិតបានទាំងអស់ វិទ្យាសាស្ត្រផលិតលក់នៅពេលរាងកាយអ្នកផលិតវាមិនបានគ្រប់គ្រាន់តែប៉ុណ្ណោះ ។

Comments