ធិតិសម្បន្នៈ ប្រែថាអ្នកដល់ព្រមដោយបញ្ញា គតិសម្បត្តិគឺបរិបូរណ៍ដោយដំណើរល្អ ព្រោះព្រះអានន្ទមានបុណ្យគ្រប់ ចេះតំកល់ខ្លួនទុកដោយប្រពៃ លោកជាកម្លោះមានរូបឆោមលោមពណ៌ល្អដូចជាមាសទឹកដប់ ស្រីក្នុងនគរភ្លូកភ្លឹកពិចពិលរមិលមើលរហូតដល់ជំពប់ជើងដួលបែកក្អមទឹកនៅក្បែរស្រះត្រពាំង ព្រោះលង់នឹងសម្រស់របស់លោក ដែលអ្នកណាៗពេលចូលក្នុងវត្តតែងតែច្រឡំថាជាព្រះពុទ្ធអង្គ ។ ប៉ុន្តែព្រះអង្គមិនលិចលង់ក្នុងកាម លោកចេញសាងព្រះផ្នួសកប់ចោលភាពភ្លើតភ្លើនជាមួយស្រីស្នំក្រមការនៅក្នុងវាំង កប់ចោលយុវវ័យដ៏ស្រស់ស្អាតរបស់ព្រះអង្គដែលពោរពេញដោយតម្រេកតណ្ហា ដើម្បីដើរតាមព្រះយុគលបាតនៃព្រះសម្មាសម្ពុទ្ធ ដើម្បីដូរយកព្រះនិព្វានដែលជាទីបំផុតទុក្ខ មិនដូចជាភិក្ខុខ្លះមុខដូចក្តាមប្រៃតែខ្លាចដាច់ពួជសុខចិត្តសឹកមករស់នៅជាមួយមាតុគ្រាមឲ្យគេជេរដៀលព្រឹកល្ងាច ទាំងដែលកាលនៅបួសពុទ្ធបរិស័ទសីល៨ សីល១០ ស្តេច មន្ត្រី សេដ្ឋី អ្នកមានគេក្រាបសំពះក្បាលដល់ដីនោះទេចៅ ! លោកចាញ់បោកត្រឹមតែកិលេសលោតមិនរួច ! ។

