ការសញ្ជឹងគិត

S

ការសញ្ជឹងគិតរបស់ព្រះពោធិសត្វទាំងឡាយនៅពេលព្រឹកព្រលឹម !
“នៅពេលខ្ញុំក្រោកពីដំណេកនៅពេលព្រឹក ខ្ញុំរំលឹកខ្លួនឯងជានិច្ចថា គ្មានអ្វីលេចឡើងដូចជាការរំពឹងទុកនោះទេ ព្រោះអ្វីៗសុទ្ធតែប្រែប្រួលមិនទៀងទាត់
ពេល​នោះ​ខ្ញុំ​គិត​អំពី​មនុស្ស​ដែល​មាន​អារម្មណ៍​ចង់​បាន​សុភមង្គលណាស់ ប៉ុន្តែបែរជា​ជួប​នឹង​ទុក្ខសោក ខកបំណង ។
ខ្ញុំបង្កើតក្តីអាណិតអាសូរដល់ពួកគេ ដោយតាំងចិត្តជួយពួកគេតាមដែលអាចធ្វើទៅបាន ដើម្បីបំបាត់អារម្មណ៍អវិជ្ជមានរបស់ពួកគេ ។
ខ្ញុំនឹងប្រើថាមពលចិត្តទាំងអស់របស់ខ្ញុំដើម្បីអភិវឌ្ឍខ្លួនខ្ញុំ ហើយពង្រីកសេចក្តីមេត្តាករុណាពេញបេះដូងរបស់ខ្ញុំទៅកាន់អ្នកដទៃ ។ ខ្ញុំបង្អោនចិត្តទៅកាន់បញ្ញាដ៏មហិមាដើម្បីបានត្រាស់ដឹង ដើម្បីជាប្រយោជន៍ដល់សត្វលោក។
ខ្ញុំ​​មាន​គំនិត​ល្អ​ចំពោះ​អ្នក​ដទៃ ខ្ញុំ​មិន​ខឹង ឬ​គិត​អាក្រក់​ពី​អ្នក​ដទៃ​ឡើយ
ខ្ញុំ​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»។

Comments