តេស្តសុខភាពផ្លូវចិត្ត !
Mini mental test (ការធ្វើតេស្តទៅលើអ្នកមានវិបត្តិខួរក្បាល)
I - Orientation (បាន១០ពិន្ទុ)សំណួរទាក់ទងនឹងការយល់ដឹងដូចជា ថ្ងៃនេះថ្ងៃអី ខែអី ឆ្នាំទីប៉ុន្មាន ?រដូវអី ? ១អាទិត្យមានប៉ុន្មានថ្ងៃ ? សួរអាស័យដ្ឋាន ?ជាដើម មួយសំណួរបាន១ពិន្ទុ។
II - Apprentissage (សំណួរទាក់ទងនិងការសិក្សា បាន៣ពិន្ទុ)
១- ឲ្យគាត់និយាយពីឈ្មោះវត្ថុឲ្យបានបី ឈ្មោះមួយៗត្រូវប្រើពេលមួយវិនាទី
២- ឲ្យរំលឹកពីឈ្មោះវត្ថុដែលគាត់បានរាប់ទាំងបីឡើងវិញ(ឲ្យ១ពិន្ទុបើរាប់ត្រូវ)បើមានខុស ត្រូវឲ្យថាសាឡើងវិញ រហូតត្រូវ(ឲ្យ១ពិន្ទុ)។
III - Attention et Calcule (សំណួរទាក់ទងនឹងការប្រុងប្រយ័ត្ននិងការគណនា បាន៥ពិន្ទុ)ឧ ឲ្យរាប់ចាប់ពី១០០បូក៧ឡើងទៅ ១០០បូក៧=១០៧ ហើយ ១០៧បូក៧= ១១៤ បូក៧តៗឲ្យបាន៥ដង បើត្រូវឲ្យ១ពិន្ទុ បើមិនអាច សូមឲ្យគាត់ពន្យល់ពាក្យវិញ ដូចជា ពិភពលោកប្រែថាម៉េច? (ត្រូវឲ្យ១ពិន្ទុ)
IV - Rappel ( ជាវគ្គរំលឹក )បើត្រូវឲ្យបីពិន្ទុ ។ ឲ្យគាត់រាប់ឈ្មោះវត្ថុបីនៅក្នុងសំណួរទីពីរឡើងវិញ រាប់ត្រូវ១ឲ្យ១ពិន្ទុ។
V - Language (សំណួរទាក់ទងនឹងការយល់ដឹងភាសា)បាន៨ពិន្ទុ។
បញ្ជាឲ្យគាត់ចង្អុលវត្ថុអ្វីមួយនៅលើតុ(ដូចជាបិច ស្ទីឡូ )បើត្រូវបាន២ពិន្ទុ
ឲ្យសរសេរឈ្មោះវត្ថុនោះ បើត្រូវឲ្យ១ពិន្ទុ
ឲ្យយកក្រដាសដោយដៃស្តាំ បន្ទាប់មកឲ្យបត់ជាពីរ រួចឲ្យដាក់លើដី បើធ្វើតាមបានឲ្យ២ពិន្ទុ។
ឲ្យរកនឹកពាក្យ១ហើយសរសេរដោយខ្លួនឯងបើត្រូវឲ្យ១ពិន្ទុ
ឲ្យសរសេរដោយបិទភ្នែក បើត្រូវឲ្យ១ពិន្ទុ។
VI - Dessin (ការគូរតាម ) យើងគូររូប ឧ- រូបការេ ឬ ចតុកោណ ជាន់លើគ្នា បើគាត់គូរតាមបានឲ្យ១ពិន្ទុ។
ពិន្ទុសារុបគឺ៣០ពិន្ទុ បើធ្វើបាន២៣ទៅ៣០ គឺឋិតក្នុងបញ្ញាល្អធម្មតា បើបានតិចជាង២៣ មានវិបត្តិខួរក្បាលក្នុងកំរិតស្រាល បើបានតិចជាង១៥គឺឋិតក្នុងកំរិតមធ្យម បើបានតិចជាង៥គឺឋិតក្នុងកំរិតធ្ងន់ធ្ងរ ដែលត្រូវមានការថែរក្សាព្យាបាលឲ្យបានល្អ ! ។

