សង្ខារជាបច្ច័យនៃវិញ្ញាណ

S

សង្ខារជាបច្ច័យនៃវិញ្ញាណ វិញ្ញាណជាបច្ច័យនៃនាមនិងរូប !
មានន័យថា វិញ្ញាណជាផលនៃសង្ខារផង វិញ្ញាណជាហេតុនាំឲ្យកើតនាមរូបផង តើវិញ្ញាណនេះមកពីណា ? គឺមកពីអភិសង្ខារ ការតាក់តែងកម្មក្នុងភពមុននេះឯង នេះបើពោលដោយបច្ចុប្បន្នអទ្ធា ។ ចុះអ្នកណាជាអ្នកតាក់តែងកម្មក្នុងភពមុន ? ឆ្លើយថា គឺ អកុសលមូលទាំង១២ មហាកុសល៨ មហគ្គតកុសល៩ បើពោលដោយបរមត្ថគឺមិនមានសត្វបុគ្គលជាអ្នកតាក់តែងទេ ។ ហើយចុះវិញ្ញាណនេះជាអ្នកណា ? បើពោលដោយបរមត្ថគឺត្រឹមតែជាធម្មជាតិដែលមានលក្ខណៈដឹង ហើយទៅណាមកណាមានវេទនានិងសញ្ញាចេតសិកកើតរួមជាមួយ ហើយសញ្ញាដែលមានឧបាទានជាសម្លាញ់តែងសំគាល់ថា អញទៅកើតនៅទីនេះ អញទៅកើតនៅទីនោះ គឺយើងនឹងឯងជាអ្នកទៅកើតទៀត បើពោលដោយបញ្ញត្តិ ក្នុងព្រះសូត្រ ព្រះពុទ្ធត្រាស់ថា មានមនុស្សលោកស្លាប់ទៅកើតជាទេវតា មានទេវតាស្លាប់មកកើតជាមនុស្ស ដោយអំពើកម្មនោះៗ ជាដើម ។

Comments