ឆ្នាំ២០១៦អ្នកវិទ្យាសាស្ត្រកង់តូមបានពន្យល់ថា ស្មារតីរបស់មនុស្សមិនបានស្លាប់ទៅជាមួយមនុស្សនោះទេ វាត្រូវបន្តដំណើរទៅមុខទៀត ស្មារតីមិនមែនជាខួរក្បាលទេ វាគឺជាអ្វីដែលផ្សេងទាំងស្រុងពីខួរក្បាលដែលវិទ្យាសាស្ត្រសម័យទំនើបកំពុងចាប់ផ្តើមយល់នឹងសិក្សាពីវា ។ នៅទីបំផុតការស្លាប់ហើយកើតទៀត ត្រូវបានបកស្រាយយ៉ាងច្បាស់លាស់លើទំព័រវិទ្យាសាស្ត្រហើយ ! គំនិតដែលថាស្លាប់ហើយសូន្យ និង ស្លាប់ហើយកើតទៀតដោយអំណាចខ្លួនត្រូវកែប្រែផ្លាស់ប្តូរជាបន្ទាន់ទៅ ពុំនោះទេការធ្វើខុសពីច្បាប់ធម្មជាតិ ការរស់នៅដែលមិនមានការយល់ដឹងបានត្រឹមត្រូវពិតជាបានបំផ្លាញជីវិតខ្លួនឯងជាមិនខាន ! គិតស្មានថារួចខ្លួន តាមពិតរួចផុតខុសសោះ ! ។ អ្វីៗត្រូវបានគេមើលឃើញនៅពេលគេឋិតនៅទីភ្លឺ ការប៉ះពន្លឺវានឹងភ្លឺដោយខ្លួនឯង ប៉ុន្តែបើអ្នកមិនព្រមចាកចេញពីទីងងឹតទេ អ្នកមិនអាចមើលឃើញពន្លឺបានឡើយ ! ។

