ស្ត្រីដែលខ្លាំងកំរបានជួបនោះគឺនាងជាមនុស្សស្រឡាញ់កិត្តិយស ស្និទ្ធស្នាល ស្រឡាញ់ចូលចិត្តការពិត ចិត្តល្អស្មោះត្រង់ តែងតែអត់អោនលើកលែងទោស ប៉ុន្តែបើមានមនុស្សក្បត់ចិត្តនាង នាងនឹងកាត់គេចេញពីជីវិតនាងដោយឥតអាល័យ ។ ស្ត្រីខ្លាំងតែងមានជំរៅចិត្តពោរពេញដោយក្តីស្រឡាញ់ តែក៏ត្រូវការក្តីស្រឡាញ់ត្រឡប់មកវិញដែរ ។ នាងអភិវឌ្ឍជីវិតនាងជានិច្ច មិនមានះប្រកាន់រឹងត្អឹង ពូកែផ្លាស់ប្តូរទៅតាមស្ថានភាពជីវិត សឹងមិនគួរឲ្យជឿ ។ បើអ្នកបានស្គាល់នាង នៅក្បែរនាងទៅ ! កុំរវល់តែពិបាកក្នុងការសម្រេចចិត្តព្រោះតែសំភារៈគ្របសង្កត់ឲ្យសោះ អ្វីៗវាកើតពីគំនិតរបស់មនុស្សទេ ត្រូវចាំថា ផ្កាយព្រះច័ន្ទវារះតែលើដំបូលផ្ទះអ្នកក្រ គម្ពីរគ្មានអក្សរ មនុស្សល្អគ្មានរូបឡើយ ! ។

