បំភ្លេចមនុស្សដែលខ្លួនស្រឡាញ់មិនមែនជាការងាយទេ

S

បំភ្លេចមនុស្សដែលខ្លួនស្រឡាញ់មិនមែនជាការងាយទេ តែហេតុអីអ្នកមិនធ្វើអ្វីៗដោយការប្រុងប្រយ័ត្នឲ្យបានល្អបំផុតទៅ ? ហេតុអីពេលបានកូនមួយ កូនពីរមនុស្សច្រើនតែបែកគ្នា ?
១- ចិត្តចាប់ផ្តើមនឿយណាយធុញទ្រាន់ កើតការទើសចិត្តគ្នាទៅវិញទៅមក ចាប់ផ្តើមចង់គ្រប់គ្រង យកឈ្នះចាញ់គ្នា មានះរឹងត្អឹងរៀងៗខ្លួន ។ មើលឃើញផ្នែកអាក្រក់ពីគ្នាកាន់តែច្បាស់ យកការមើលងាយមើលថោកគ្នាមករិះគន់ ។
២- មនុស្សប្រុសចាប់មានពិសោធខាងផ្លូវភេទ លបលួចមានក្រៅតាមអំពើចិត្ត រួមនឹងមានភាពក្តៅក្រហាយក្នុងផ្ទះយកមកជាហេតុផលផង ទើបកាន់តែផ្គើនដាក់គ្នាឡើង ។
៣- ទាំងសងខាង មិនទាន់មានបទពិសោធក្នុងការសម្របសម្រួលគ្នា ដែលម្នាក់ៗមានការយល់ឃើញខុសគ្នារៀងៗខ្លួន បញ្ហាកើតមកពីការចង់ ! ។
៤- ការមិនចេះគិតក្នុងបច្ចុប្បន្នឲ្យបានល្អ ទៅបារម្ភពីអនាគតដែលមិនទាន់មកដល់ (ភ័យខ្លាចក្រ) ទើបកើតការច្រណែនក្នុងការចាយវាយទៅវិញទៅមក ។
៥- មូលហេតុក្នុងការសិក្សាជាទូទៅគេរកឃើញថា ការបែងចែកលុយកាក់ជាមូលហេតុទីមួយ ការរួមដំណេកជារឿងទីពីរ អាកប្បកិរិយា(ដេកស្រមុក គ្មានសណ្តាប់ធ្នាប់ គ្មានវិន័យ)ជារឿងទីបី ដែលសុទ្ធតែជារឿងទើសចិត្តគ្នា ។

Comments