ការពាល់ត្រូវ

S

ការពាល់ត្រូវ
មនុស្សយេីងម្នាក់ៗ សុទ្ធតែបានពាល់ត្រូវគ្រប់សភាពចិត្តទាំងអស់ ដូចជា ខឹង
ត្រេកអរ សប្បាយ កំសត់ ស្អប់ស្រលាញ់
រីករាយ ទុក្ខព្រួយ....។ល។ ប៉ុន្តែបែបនេះ
ហៅថាការពាល់ត្រូវធម្មតាៗ វាមិនមានកំលាំងគ្រប់គ្រាន់សំរាប់ធ្វេីការផ្លាស់ប្តូរអ្វី
មួយបានទេ។
បេីការពាល់ត្រូវដែលមានកំលាំងខ្លាំងនោះ
វានាំអោយមានអ្វី១កេីតឡេីង។
ឧទាហរណ៍ មនុស្ស បេីស្អប់អ្នកណាខ្លាំង
ក៏រកមធ្យោបាយឈ្នានីសបំផ្លាញ អ្នកនោះ
ឬបេីកំហឹងឡេីងដល់កំពូល ក៏ហ៊ានសំលាប់ អ្នកនោះ។
ចុះការពាល់ត្រូវរសព្រះធម៌មានន័យ
យ៉ាងណាវិញ?
១- គឺពាល់ត្រូវត្រឹមអត្ថនៃធម៌ ក៏មានចិត្ត
រីករាយជ្រះថ្លាហេីយមានក្តីសុខក្នុងធម៌
២- ការពាល់ត្រូវដោយចិត្ត
ការពាល់ត្រូវដោយចិត្តគឺជា ពេលដែល
មគ្គចិត្តឬ មគ្គញ្ញាណបេីក ឬហៅថា
អរិយមគ្គកេីត ឡេីង អរិយផលក៏កេីត
ព្រមនៅពេលនោះដែរ។
មិនមាននរណាអាចដឹងបានមុនទេថា
អរិយមគ្គកេីតនៅពេលណានោះ ។
មគ្គចិត្តឬមគ្គញ្ញាណ ពេលវាបេីកឡេីង
គឺផ្ទុះចេញពីខាងក្នុងមកតែម្តង ដូចផ្កា
ក្រពុំដែលដល់ពេលត្រូវរីក ក៏រីកភ្លាមតែ
ម្តងទៅ ហេីយមគ្គផលក៏ប្រាកដព្រម
ជាក់ច្បាស់ដោយខ្លួនឯងដោយឥត
សង្ស័យនៅពេលនោះ ។
៣- ការពាល់ត្រូវ បីតិ និង សុខ: បានមក
ដោយការលះនូវ លោភ: ទោស:
មោហ: ឬហៅថា និរោធកិលេស ហៅ
ថាការពាល់ត្រូវ វិមុត្តិសុខ ។
២+៣ ហៅថាការពាល់ត្រូវរសព្រះធម៌
អ្នកដែលមិនបានពាល់ត្រូវ គឺត្រូវខំបដិបត្តិ
និងសន្សំកុសលដេីម្បី រង់ចាំពេលវេលានៃ
ការត្រាស់ដឹងធម៌នៅពេលខាងមុខៗទៀត។
@ មនុស្សយេីង បេីមិនមានព្រឹត្តិការធំៗ
ក្នុងជីវិតកេីតឡេីងគឺមិនមានការប្រែប្រួល
ឬផ្លាស់ប្តូរក្នុងជីវិតទេ។
មនុស្សល្ងង់ ពេលធ្លាក់ខ្លួនដល់ចំនុចទាល់
គឺសំលាប់ខ្លួន នេះហៅថាពេលមកងងឹត
ទៅវិញក៏ងងឹត។
ផ្ទុយមកវិញមនុស្សដែលមានបញ្ញា ពេល
ធ្លាក់ខ្លួនដល់ចំនុចទាល់ គឺបត់
៩០ដឺក្រេតែម្តង គេអាចយកឈ្នះសេចក្តី
ស្លាប់បាន និងធ្វេីអោយវិថីជីវិតផ្លាស់ប្តូរ
គន្លង។

Comments