អ្នកណាធ្វើអ្នកនោះទទួល ! ផលកើតឡើងដោយមិនចាំបាច់រំពឹងទុកជាមុនឡើយ ! កុំអន្ទះសារអី ។ គេធ្វើអាក្រក់ដាក់អ្នកវាជាកម្មរបស់គេ អ្នកប្រតិកម្មតបវាជាកម្មរបស់អ្នក ។ កម្មផលគឺជាស្រទាប់ឋាមពលឬលានឋាមពលដែលវិលជុំវិញខ្លួនអ្នកតាមរលកទំនាញឋាមពលចិត្ត វាដូចជារលកអេកូដែលផ្សាយចេញទៅហើយឡងត្រឡប់មករកប្រភពដើមវិញដូច្នេះដែរ ។ គំនិតរបស់មនុស្សមានឥទ្ធិពលទៅលើការពិតរបស់ជីវិតពួកគេ ភាពចលាចលដែលមានពាសពេញពិភពលោកដូចសព្វថ្ងៃនេះ គឺជាលទ្ធផលផ្ទាល់នៃគំនិតរបស់មនុស្សនេះឯង ។

