ការប្រុងប្រយ័ត្នតាមផ្លូវចិត្ត ៖

S

ការប្រុងប្រយ័ត្នតាមផ្លូវចិត្ត ៖
១- ការគិតក្នុងសេចក្តីលោភ(អភិជ្ឈា)លោភគិតរំពៃចង់បានទ្រព្យអ្នកដទៃ ដោយឧបាយមិនត្រឹមត្រូវតាមគន្លងធម៌ គិតប្រុងនឹងលួចឆក់ដណ្តើម ឆបោកបំបាត់ប្រវ័ញ្ច រឹបយក ប្លន់សម្លាប់ម្ចាស់ទ្រព្យជាដើម។គឺជាគំនិតគិតសាងអំពើបាប នាំឲ្យមានបាបក្នុងបច្ចុប្បន្ននេះផងនិងសោយផលបាបកម្មនៅបរលោកផង។
២- គិតប៉ងព្យាបាទៈ ព្រោះតែការស្អប់ខ្ពើម ចិត្តគិតបំផ្លាញអ្នកដទៃឲ្យវិនាស យសស័ក្តិទ្រព្យសម្បត្តិ ដោយស្អប់ថា អ្នកនោះៗ បានធ្វើអំពើយ៉ាងនេះៗ ឲ្យអញទាស់ចិត្ត ធ្វើឲ្យខ្លួនឯងក្តៅក្រហាយជាមុន ទើបធ្វើឲ្យអ្នកទៃក្តៅក្រហាយតាមក្រោយ នាំឲ្យមានកម្មពៀរអស់កាលជាអង្វែង។ ដូចជាទេវទត្តតាមចងពៀរនឹងព្រះពោធិសត្វ តែត្រូវចុះចាញ់ជារៀងរហូតព្រោះតែព្រះពោធិសត្វមិនតបត ។

Comments