កុំឆ្លៀតជាន់គេ ពេលគេដួល កុំសើចគេពេលគេយំ កុំទះដៃហ៊ោរកញ្ជៀវពេលគេបរាជ័យ កុំមើលងាយគេ ពេលគេមានកំហុស លោកនេះអ្វីៗមិនទៀងឡើយ គ្មានអ្នកណាម្នាក់ដឹងទាល់តែសោះថា អកុសលវិបាកដែលខ្លួនបានធ្វើនឹងចេញមុខឲ្យផលនៅពេលណានោះទេ ម្នាក់ៗត្រូវធ្វើអំពើល្អដើម្បីជាន់សង្កត់អកុសលវិបាករបស់ខ្លួនកុំឲ្យវាផុសឡើងទៅប្រសើរជាង ។

