ខ្ញុំផុសមិនមែនត្រូវការអ្នកស្រឡាញ់

S

ខ្ញុំផុសមិនមែនត្រូវការអ្នកស្រឡាញ់ ឬអ្នកស្អប់រាប់រយឡាយទេ ខ្ញុំផុសគឺដើម្បីរីករាយខ្លួនឯងផង ដោយហោចទៅមានត្រឹមតែម្នាក់រីករាយសប្បាយចិត្តជាមួយវាហើយជីវិតមានការផ្លាស់ប្តូរទៅកាន់ក្តីសុខគឺខ្ញុំពេញចិត្តណាស់ទៅហើយ ។ ការទើសចិត្តគឺមកពីចិត្តចង្អៀតឥតមេត្តាទេ បើចិត្តមានមេត្តាពិតប្រាកដហើយ រកចាប់កំហុសគ្នាមិនកើតឡើយសត្វលោកគួរករុណាណាស់ ព្រោះត្រូវរងទុក្ខដូចៗគ្នា ម្នាក់ៗសឹងតែបាត់បង់ភាពរីករាយពីក្នុងចិត្តអស់ទៅហើយ ! តើសាងទុក្ខដាក់គ្នាបានប្រយោជន៍អី ? ជីវិតខ្វះខាតក្តីស្រឡាញ់គឺជាជីវិតមានបញ្ហា ។

Comments