៨០ទៅ៩០%នៃការគិតរបស់មនុស្ស

S

៨០ទៅ៩០%នៃការគិតរបស់មនុស្ស ភាគច្រើនគឺមិនត្រឹមតែជាគំនិតច្រំដែលនឹងគ្មានប្រយោជន៍នោះទេ វាសុទ្ធតែជាគំនិតអវិជ្ជមាននាំឲ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។ ចូរតាមសង្កេតមើលគំនិតរបស់អ្នកដោយសតិ(ចិត្តានុបស្សនាសតិប្បដ្ឋាន)ហើយរកឲ្យឃើញមូលហេតុពិតរបស់វា(សក្កាយទិដ្ឋិ ឧបាទាន តណ្ហា) គំនិតឃោរឃៅបែបនេះវាពិតជាការញៀនដែលត្រូវផ្តាច់វាដោយសីល សមាធិ បញ្ញា ទាញបង្វែរវាយកមកគិតត្រូវវិញ នេះគឺជាកូនសោររំដោះទុក្ខដ៏មហិមារបស់អ្នក ។ តាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ការគិតខ្លាំងក្លានាំឲ្យមានការប្រែប្រួលសារធាតុគីមីក្នុងខួរក្បាលនិងរាងកាយដែលនាំឲ្យកើតជំងឺផ្សេងៗបាន ដូចជាដេកមិនលក់ លើសសំពាធឈាម ឈឺក្រពះពោះវៀន ឈឺសន្លាក់ដៃជើង វិលមុខធីងធោង ញ័រទ្រូងបែកញើសស្អិត រោយថ្គាម ដែលបណ្តាលមកពីចុះជាតិស្កឬជាតិកាល់ស្យូម ។ 

Comments