ការគំរាមដោយប្រយោល

S

ការគំរាមដោយប្រយោល !
ស្វាមីសួរទៅភរិយា: ហេតុអីក៏យើងចូលចិត្តទិញដើមឈើស្រស់ៗមកម៉្លេះ បើឯងឥតបានថែរក្សាវា ហើយតែងតែបណ្តោយឲ្យពួកវាស្លាប់អញ្ចឹង?
ចម្លើយរបស់ភរិយា: គឺខ្ញុំគ្រាន់តែចង់រំលឹកឯងថា ខ្ញុំក៏អាចសម្លាប់អ្វីៗទាំងអស់បានដែរ...!!!??? ! ។
* មិនគួរសន្សំចិត្តអាក្រក់ដូច្នេះទេ ព្រោះថាការសន្សំចិត្តអាក្រក់យូរៗទៅវាក្លាយ ជាការសន្សំនិស្ស័យអាក្រក់ លុះយូរទៅ និស្ស័យអាក្រក់ដែលយើងបានចិញ្ចឹមទុក បានបំប៉នឲ្យមានកម្លាំងខ្លាំងក្លាជាប្រចាំនោះ នឹងក្លាយទៅជាមានកម្លាំងខ្លាំងក្លាល្មមអាចឲ្យធ្វើការសម្លាប់រហូតដល់មនុស្សបាន ដែលអាចក្លាយជាអន្តរិយកម្មបាន ព្រោះការសន្សំចិត្តឃោរឃៅឥតមេត្តាដ៏យូរអង្វែងនេះហើយ...អនន្តរិយកម្មទាំង៥ គឺ
.សម្លាប់ម្តាយ ១
.សម្លាប់ឪពុក ១
.សម្លាប់ព្រះអរហន្ត អ្នកមិនមានមន្ទិលសៅហ្មង គឺ កិលេស ១
.ធ្វើព្រះលោហិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យពុះពោរ (ព្រោះថា មិនមានអ្នកណាម្នាក់អាចសម្លាប់ព្រះអង្គបានឡើយ ) ។
ដោយសារព្រះគុណរបស់ព្រះអង្គខ្ពង់ខ្ពស់ហួសប្រមាណពេក
.ការបំបែកសង្ឃ ។ ត្រូវបណ្តុះទម្លាប់ល្អ តាមរយៈការតាំងចិត្តតម ឬ
.ការវៀរចាកការសម្លាប់សត្វ មានមនុស្សជាដើម
.តមលួច
.តមការប្រព្រឹត្តអំពើផិតក្បត់គូស្វាមីភរិយា ឬដៃគូរបស់ខ្លួន
.តមកុហក ទោះបីជាការនិយាយលេងសើចក្តី
.តមការសេពសុរា ស្រាបៀរ ទឹកស្រវឹងផ្សេងៗ មានការប្រើប្រាស់គ្រឿងញៀនជាដើម...។
ការតមអំពើអាក្រក់យូរទៅ ក៏ក្លាយជាទម្លាប់
សន្សំល្អឲ្យក្លាយជាទម្លាប់ទៅ គ្រាន់មានហ្រ្វាំងទប់នៅពេលចង់ធ្វើខុសសីល ៥ ដែលជាសីលរបស់មនុស្ស ជានិច្ចសីល ជាសីលរក្សាជាប្រចាំ ជាធម្មតា ។

Comments