ភិក្ខុក្នុងសាសនានេះ ចូលកាន់ព្រៃស្ងាត់ តាំងកាយឲ្យត្រង់បែរមុខតំរង់ឆ្ពោះព្រះកម្មដ្ឋាន ! នេះជាពុទ្ធតំរាស់ ជាការបង្គាប់បញ្ជា មិនមែនជាពាក្យលួងលោមឡេះឡោះលេងសើចទេ បើអ្នកប្រាថ្នាចេញចាកវដ្តះនោះ ។តើព្រោះហេតុអ្វី ?ព្រោះថា ការនៅច្រឡូកច្រឡំគឺជៀសមិនផុតពីកើតការកង្វល់ ដែលជាហេតុរំខានចិត្តស្ងប់តែប៉ុណ្ណោះ !
សេចក្តីស្ងប់បានត្រឹមតែមួយខណៈ ឈ្មោះថាអ្នកបានត្រួតត្រាចិត្តរបស់អ្នកបានមួយខណៈដែរ ស្ងប់បានមួយម៉ោង គឺអ្នកបានគ្រប់គ្រងវាមួយម៉ោង ស្ងប់បានរាល់ថ្ងៃឈ្មោះថាអ្នកបានបញ្ជូនចិត្តទៅកាន់ព្រះនិព្វានហើយ ! (ពាក្យនេះមានស្ទើរតែគ្រប់ ទំព័រក្នុងបិដកខ្មែរ) ហេតុនេះកុំបាច់ឆ្ងល់ថា ហេតុអីក៏កិលេសយើងមុខក្រាស់ម៉្លេះ ? បើដេកអត់ម៉ាសីុនត្រជាក់ ដេកអត់ពូកខ្នើយ មិនបានផង ទាំងលោកទាំងបាសកនាំគ្នានៅទៀតទៅ លោកនេះជារបស់យើងហើយតើ
ចង់ទៅចង់នៅស្រេចតែចិត្តទេ ! ហ្នស ! ។ហើយកុំចាំបាច់ស្រែកថា ទុក្ខណាស់ហ្ន ៗ ! នាំខ្មាស់ធម្មជាតិធ្វើអី ! ។

