វិធីរំដោះស្រាយទុក្ខ

S

វិធីរំដោះស្រាយទុក្ខ
ត្រូវប្រឹងរំលត់ហេតុនៃទុក្ខជាមុន កុំចាំដល់ទុក្ខកើតឡើងបានដោះស្រាយតាមក្រោយនាំតែលំបាកទេ (ការពារប្រសើរជាងព្យាបាល) ។
តែបើជ្រុលជាទុក្ខកើតឡើងហើយ ត្រូវពិនិត្យមើលហេតុផល និងរកច្រកចេញពីបញ្ហាទៅណា បើដោះស្រាយដោយខ្លួនឯងមិនបានទេ ត្រូវស្វែងរកជំនួយ បើរកមិនបានទេ អប់រំចិត្តព្រមទទួលយកវាតាមយថាកម្មទៅ កុំខ្វល់ ! រីករាយជាមួយវាទៅ ! បើគេតំរូវឲ្យចូលគុក សួរលេខបន្ទប់គេឲ្យដឹងហើយដើរចូលភ្លែតៗទៅ កុំចាំដល់គេចាប់ គេថត នាំតែខ្មាស់គេទេ នៅក្នុងគុកយើងមានពេលអប់រំចិត្ត ដោយសីល សមាធិ វិបស្សនា បានម៉ាទំហឹង សប្បាយអស់ទាស់ ! ជីវិតចប់ត្រឹមតែស្លាប់ទេ គ្មានអ្នកណាអមតៈឡើយ ហើយក៏គ្មានអ្នកណាយកអីពីលោកនេះទៅបានដែរ ! កុំឆ្ងល់ ! ។

Comments