អ្វីៗនៅក្នុងលោក ដែលមនុស្សប៉ងប្រាថ្នាណាស់ ពេលខ្លះត្រូវអ្នកដទៃកោតស្ញប់ស្ញែងហើយច្រណែននិន្ទា ពេលខ្លះត្រូវគេតិះដៀល ក៏មានទោសខ្លាំងណាស់ដែរ ។ ហេតុនេះយើងត្រូវសិក្សាថាៈ រឿងខ្លះក្នុងជីវិតយើងពិតជាមិនល្អដូចអ្នកដទៃក៏ពិតមែន តែមិនអីទេ ! ត្រឹមតែរស់នៅមានសម្មាទិដ្ឋិស្គាល់ផ្លូវបុណ្យបាប ស្គាល់ផ្លូវរួចចាកទុក្ខ រស់នៅមិនសូវកើតទុក្ខប៉ុណ្ណឹងគឺអស្ចារ្យវិសេសវិសាលណាស់ទៅហើយ ។ បានកំណើតជាមនុស្ស ទាំងបានដល់នូវត្រៃសរណគមន៍ បានរក្សាសីល បានរៀនធម៌អប់រំចិត្ត តើមានជីវិតណាអស្ចារ្យជាងជីវិតនេះទៀតទេ ? កុំបណ្តោយចិត្តឲ្យកើតទុក្ខជាមួយរឿងអត់ប្រយោជន៍ច្រើនពេក « ជីវិតមនុស្សខ្លីណាស់ » យើងក៏ជាមនុស្សដែរ ។

