បើស្រឡាញ់ជីវិតត្រូវចេះថែទាំនិងអភិវឌ្ឍវាឲ្យបានល្អ

S

បើស្រឡាញ់ជីវិតត្រូវចេះថែទាំនិងអភិវឌ្ឍវាឲ្យបានល្អ ។ ស្រឡាញ់អ្វីៗជុំវិញខ្លួន គោរពស្រឡាញ់អ្នកដទៃ កុំគិតអាក្រក់ កុំទើសគេទើសឯងពេក រក្សាសីល ធ្វើសមាធិខ្ជាប់ខ្ជួននឹងសិក្សាពីការពិតឲ្យបានត្រឹមត្រូវ ។ បើគេពិតជាស្រឡាញ់ខ្លួនឯងពិតមែន គេមិនគិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់ នឹងនៅឆ្ងាយពីអំពើអាក្រក់ជាមិនខាន ។ ពេលចិត្តមានរបួសវេជ្ជបណ្ឌិតគឺជាអ្នក ព្រះធម៌គឺជាឪសថ បើមិនលេបថ្នាំ បើមិនខំព្យាបាលថែទាំខ្លួនឯងទេ ដេកថ្ងូរស្រែកជេរផ្តាសារគេឯងតទៅទៀតទៅហើយកុំតូចចិត្តថាមេឃឥតប្រណី ព្រោះអ្នកដទៃទៀតក៏គេរស់ក្រោមមេឃដូចតែយើងដែរ ហេតុអីគេរស់បាន ?។

Comments