ទាក់ទងជីវិត

S

តើក្រយ៉ៅបាតដៃ ដូចជាស្នាម ខ្សែ ឬ ក្រយៅអ្វីនេះ តើវាជាការពិត ទាក់ទងជីវិតដូចគ្រូជាច្រើនយកបង្កើតមុខរបរដែរឬទេ ?។
ក្នុងអភិធម្មមាន អហេតុក អកុសលវិបាក កាយវិញ្ញាណំ វាជាចិត្តមួយដួង ដែលជាហេតុនាំឲ្យមានអកុសលវិបាកមកលើរូបរាងកាយ មកលើដៃលើជើង ហើយចាស់បូរាណនាំគ្នាសំគាល់ហើយចែងជាក្បួនតំរាទុក ។ មុខរបៀបនេះ ដៃរបៀបនេះ ចិញ្ចើម ប្រជ្រុយ ក្រយៅដៃ ក្រយៅជើង ដំណើរ ជើងសក់ ។ល។ នៅថ្ងៃមុខនឹងបានជួបរឿងអីខ្លះ មានភ័ព្វព្រេងវាសនាដូចម្តេចជាដើម ។ កាលព្រះឪរស(ព្រះពោធិសត្វ)ទ្រង់ប្រសូត ពួកគ្រូទាយល្បីធំៗបានមកទស្សន៍ទាយព្រះរាជលក្ខណៈមានដល់ទៅ៣២ប្រការនៅលើរាងកាយព្រះអង្គ ទីបំផុតមានយោបល់ពីរកើតឡើង ១- បើនៅគ្រងរាជសម្បត្តិនឹងក្លាយជាស្តេចចក្រពត្តិ ។ ២- បើចេញបួសនឹងក្លាយជាព្រះពុទ្ធ ។ តែសព្វថ្ងៃសំបូរអ្នកចេះមិនច្បាស់មកបន្លំដើរទាយ ឬ បើកហាងទាយ បោកតាមចិត្តសាស្ត្រទើបក្បួនទាយត្រឹមត្រូវបានសាបរលាបសឹងតែបាត់អស់ទៅ ។ បើចំក្បួនបូរាណ(តម្រាព្រហ្មជាតិ)ចំអ្នកចេះច្បាស់ ពិតជាញាក់សាច់ដូចអត់ស្លៀកខោអញ្ចឹង គ្រូមើលដឹងដល់ក្រយៅគូថ ! មិនលើកតំកើងទេ តែក៏មិនបង្អាប់បន្តុះដែរ ព្រោះជាក្បួនតម្រាជាញើ់សឈាមរបស់បុព្វបុរសផែនដីនិងជាបេតិកភ័ណ្ឌពិភពលោកដែរ មើលតែលោកយាយបាបាចុះ ! ។

Comments