ព្រះពុទ្ធប្រដៅសត្វប្រកបដោយប្រយោជន៍បីយ៉ាងៈ

S

ព្រះពុទ្ធប្រដៅសត្វប្រកបដោយប្រយោជន៍បីយ៉ាងៈ
១- ទិដ្ឋធម្មិកត្ថប្រយោជន៍ៈ ប្រយោជន៍ដើម្បីទទួលបានសេចក្តីសុខទាន់ចិត្ត
កុំធ្វើអំពើបាប ចូរធ្វើតែបុណ្យ ត្រូវចេះធ្វើចិត្តឲ្យរីករាយជ្រះថ្លា បើជាអ្នកប្រាថ្នាទ្រព្យ ត្រូវតាំងចិត្តរកទ្រព្យដោយសុចរិត បានទ្រព្យមកហើយត្រូវចេះរក្សាទុក ត្រូវចេះចិញ្ចឹមជីវិតស្មើ និងត្រូវសេពគប់សប្បុរស ។
២- សម្បរាយិកត្ថប្រយោជន៍ៈ គឺប្រយោជន៍នៅបរលោក ត្រូវមាន សទ្ធា សីល ចាគៈ បញ្ញា ចេះជួយអ្នកដទៃ យល់ពីច្បាប់កម្មផល យល់ពីប្រយោជន៍ចិត្តបរិសុទ្ធិ ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងការភាវនា ។
៣- បរមត្ថប្រយោជន៍ៈ ជាឧត្តមប្រយោជន៍បានដល់ត្រៃសិក្ខាបី គឺសីល សមាធិ បញ្ញា និង បដិបទាបានដល់និព្វាន ដែលជាប្រយោជន៍ខ្ពស់បំផុត ! ។

Comments