បើនិយាយពីជីវិតគឺនិយាយពីតុល្យភាព(Life is about balance)
១- អនុវត្តសប្បុរសធម៌ តែមិនត្រូវឲ្យអ្នកដទៃបំពានមកលើតាមចិត្តដែរ
២- ស្រឡាញ់ការពិត តែត្រូវដឹងពីរបៀបប្រើការមិនពិតផងដែរ
៣- មានជំនឿមុតមាំ តែត្រូវយល់ពីហេតុផលរបស់ជំនឿឲ្យបានច្បាស់ មុននឹងលើកដៃសុំទេវតា ដរាបណាអស់ការជឿជាក់លើសមត្ថភាពខ្លួនឯងជាមុនសិន ។
៤- រវល់មមាញឹកភ្លេចបាយភ្លេចទឹក តែមិនភ្លេចទំនាក់ទំនងក្នុងគ្រួសារនិងញាតិមិត្ត មិនភ្លេចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើង ។
៥- អាកប្បកិរិយាទន់ភ្លន់ តែរឹងមាំចំពោះការងារដែលត្រឹមត្រូវ
៦- គិតល្អិតល្អន់ តែចេះឈប់គិត និងបោះបង់ចោលការគិតបានយ៉ាងងាយ ។ ជីវិតដែលបានរស់ដល់សព្វថ្ងៃ គឺវិញ្ញាណរបស់យើងវាមានបទពិសោធដោយផ្ទាល់ខ្លួនរបស់វា ហើយយើងត្រូវជួយអភិវឌ្ឍបន្ថែម ដើម្បីរស់នៅមានក្តីសុខទាំងអស់គ្នា ! ។

