របៀបស្លាប់(ចុតិ)ពីសុគតិទៅកាន់ទុគតិៈ

S

របៀបស្លាប់(ចុតិ)ពីសុគតិទៅកាន់ទុគតិៈ ការធ្លាក់ទៅអបាយភូមិមាន នរក ប្រេត តិរិច្ឆាន និងអសុរកាយជាដើម !
នៅពេលជិតស្លាប់មានកម្មនិមិត្តកើតឡើងដែលជាកម្មអាក្រក់ខ្លួនបានធ្វើ លេចចេញជារូបភាពផ្សេងៗនៅក្នុងមនោទ្វារ មានដូចជាអណ្តាតភ្លើង រណ្តៅភ្លើង ជ្រោះជ្រៅដែលមានសុទ្ធតែដាវលំពែង ឃើញសត្វធំៗមកខាំអូសគ្រវីគ្រវាត់សង្កត់សង្កិនរួបរឹតឲ្យប្រកាច់ស្រែករោទិ៍បញ្ឈរភ្នែក លៀនអណ្តាតបែកពពុះមាត់ជាដើម ជវនវិថីបានកើតឡើងសោយនូវអារម្មណ៍នោះរួចហើយតទាលម្ពណៈបានតោងយកអារម្មណ៍នោះធ្វើជាអារម្មណ៍របស់ភវង្គ ចុតិកិច្ចក៏កើតឡើង ហើយធ្វើបដិសន្ធិកិច្ចនៅអបាយភូមិសមគួរតាមកម្មដែលខ្លួនបានធ្វើទៅ ។ ចុតិទៅអបាយភូមិមានអារម្មណ៍ជាអតីតបើសិនជាអកុសលកម្មនៅជាតិមុនៗមិនទាន់អស់ផល ឬអារម្មណ៍ក្នុងជាតិនេះដែលចេញតាមបញ្ចទ្វារ វិថីចិត្តកើត១០ខណៈគឺ ភវង្គចលនៈ២ខណៈ អាវជ្ជន១ខណៈ ជវន៥ខណៈ តទាលម្ពណៈ២ខណៈ បានចុតិចិត្តមួយដួងកើតឡើង ធ្វើអារម្មណ៍របស់ភវង្គឲ្យជាអារម្មណ៍បដិសន្ធិនៅអបាយភូមិទៅ ។ ចាំណា ! បើស្រឡាញ់ខ្លួនត្រូវនៅឲ្យឆ្ងាយពីអំពើអាក្រក់ បើចង់ធ្វើជាមនុស្សល្អ ចូរកុំប្រៀបខ្លួនជាមួយមនុស្សអាក្រក់ បើពីឥឡូវនេះផឹកសុីសប្បាយភ្លើនភ្លើនជិះជាន់កាប់សម្លាប់ហើយទៅមុខធ្លាក់នរកសោះ តើខំសប្បាយធ្វើអី ? ធ្វើរឿងថោកទាប ស្លាប់កើតនៅក្នុងទីថោកទាបជាធម្មតា ។

Comments