គោលដៅសមាធិគឺអប់រំចិត្តតែការអប់រំចិត្

S

គោលដៅសមាធិគឺអប់រំចិត្តតែការអប់រំចិត្តគឺជាការលំបាកព្រោះខ្ទប់ត្រង់នេះលេចត្រង់នោះខ្ទប់កំហឹងលេចទិដ្ឋិមានះប្រកាន់មើលមិនទាន់ទេអស្មិមានះម៉ាទំហឹង ។ សមាធិត្រូវគឺជាន់សង្កត់ចេតសិកមិនល្អចោលហើយដាំបណ្តុះចេតសិកល្អៗមកវិញ ដូចជា ចិត្តមុទុតា(ចិត្តទន់ភ្លន់មិនរឹងចចេស)កាយុមុទុតា(កាយទន់ភ្លន់អង្គុយសមាធិបានយូររាប់ម៉ោងមិនចុករោយ) ចិត្តលហុតា(ចិត្តស្រាលមិនមានះរឹងត្អឹងមិនមែនចិត្តស្រាលងាយខឹងទេ)កាយលហុតា(កាយស្រាលមិនឃ្លានជីវិតសត្វដូចមុន ដើរមិនសូវចេះហត់) តត្រមជ្ឈត្តតា(ចិត្តជាកណ្តាលមិនកាន់ជើងមនុស្សដែលខ្លួនស្រឡាញ់ហើយចាប់កំហុសមនុស្សដែលខ្លួនស្អប់)ឬឯកគ្គតាចេតសិក ។ល។ បើសមាធិហើយលេចចេញចិត្ត ចេតសិកខុសពីនេះ មានន័យថាយោគាវចរធ្វើខុសហើយ ឆាប់ត្រួតពិនិត្យមើលកម្មដ្ឋានឡើងវិញ ដើម្បីឆ្ពោះទៅសន្តិបទ ។

Comments