ទុក្ខវេទនាដែលនឹកស្មានមិនដល់មានច្រើនណាស់នៅលើលោកនេះនោះ ! នៅសម័យសង្គ្រាមសុីវិលរបស់ខ្មែរក្នុងទស្សវត្សឆ្នាំ៧០ កូនក្រមុំខ្លះត្រូវចូលរោងការហើយ តែកូនកម្លោះត្រូវចេញច្បាំង នាងត្រូវរៀបការជាមួយស្បែកជើងមួយគូរបស់ប្តី ឬ ត្រូវផ្ទឹមជាមួយមាន់គក ប៉ុន្តែក៏នៅគ្រាន់បើជាងកូនក្រមុំខ្លះនៅថ្ងៃរៀបការត្រូវកូនកម្លោះរត់ចោល វារឹតតែគ្រាន់បើជាងនាងខ្លះការបានកូនពីរបីហើយទើបប្តីចុះចោលផ្ទះរត់ទៅនៅជាមួយស្រីថ្មីដែរ ។ ឈឺចាប់ខ្លាំងយ៉ាងណាក៏ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ ប៉ុន្តែបើគិតឲ្យដល់ដូចជាមិនបាច់ត្រូវទ្រាំអ្វីផងទេ ក្រោកឈរឲ្យរឹងមាំទុកវាជាមេរៀន ហើយរស់នៅតទៅទៀតឲ្យបានល្អ យកធម៌ជាទីពឹង មួយសង្សារវដ្តរបស់មនុស្ស តើនរណាម្នាក់មិនធ្លាប់ជួបរឿងបែបនេះនោះ ? កុំខ្លាចសំដីមនុស្សនិយាយយូរទៅគង់រោយមាត់ទេ « ឈប់ឯង » ។ និយាយអាក្រក់ញយៗ ច្បាប់ស្រូបទាញដំណើរការ ឲ្យខ្លួនបានជួបរឿងនេះដូចគ្នា បើមិនកូនក៏ចៅដែរ « អូនអើយកុំសើចបង ប្រយ័ត្នពៀរឆ្លងម្តងម្នាក់ » នេះគឺជាច្បាប់ស្រូបទាញ ឬ ច្បាប់កម្មផលនេះឯង ! ។

