ទ្រព្យសម្បត្តិនិងកិត្តិយស

S

ទ្រព្យសម្បត្តិនិងកិត្តិយសតែងចម្រើនដល់ជនណា ដែលមានសេចក្តីប្រឹងប្រែងព្យាយាម មានស្មារតីប្រុងប្រយ័ត្ន មានការងារស្អាតស្អំត្រឹមត្រូវ ជាការងារប្រាសចាកទោស ជាអ្នកចេះគិតពិចារណាហើយទើបធ្វើ សម្រួមស្មារតី រស់នៅដោយធម៌ ចេះធ្វើទានរក្សាសីល មិនមានសេចក្តីប្រមាទ ។ បណ្ឌិតគប្បីធ្វើខ្លួនឲ្យបានជាទីពឹងក្នុង ទាន សីល ភាវនា ព្រោះជីវិតមិនមែនចប់ត្រឹមតែស្លាប់ប៉ុណ្ណេះទេ វានៅមានភពថ្មីទៀត ត្រូវចេះជ្រើសរើសភពថ្មីដែលល្អជាងនេះ ដើម្បីបញ្ចប់សង្សារវដ្តរបស់ខ្លួន ។

Comments