កំសាន្តគំនិត !

S

កំសាន្តគំនិត !
១- ទូកលិចព្រោះតែទឹកជ្រាបចូល ចិត្តលិចព្រោះតែគិតរឿងមិនល្អច្រើនពេក ! កុំឲ្យរឿងអត់ប្រយោជន៍ជុំវិញខ្លួនជ្រាបចូលខ្លួនបានឲ្យសោះ ពុំនោះទេវានឹងពន្លិចអ្នកជាមិនខាន ។
២- អ្វីដែលធ្វើឲ្យអ្នកដួល វាតែងតែជាអ្វីដែលជួយលើកអ្នកឡើង ឲ្យតែអ្នកចេះកែប្រែផ្លាស់ប្តូរភាពមានះប្រកាន់របស់អ្នក ដោយបញ្ញាឲ្យបានល្អ ។
៣- បើចង់អភិវឌ្ឍខ្លួន ត្រូវពង្រីកក្តីស្រមៃឲ្យធំជាងការភ័យខ្លាច ហើយព្យាយាមធ្វើឲ្យខ្លាំងជាងពាក្យនិយាយ ប្រឹងប៉ុណ្ណឹងហើយបើនៅតែមិនអាចឡើងដល់កំពូលបានក៏អស់ចិត្តដែរ ពេលនោះចាំនិយាយថា ទេវតាពិតជាគ្មានភ្នែកពិតមែន ! ។ 

Comments