កោះធំជាងគេទាំង១០នៅលើពិភពលោក

S

នៅលើពិភពលោកយើងនេះតើមានកោះប៉ុន្មានដែលយើងមិនដឹងតើវាកើតឡើងហើយនិងបាត់ទៅវិញប៉ុន្មានជារឿងរាល់ថ្ងៃ។កោះគឺមានទំហំនិងសណ្ឋានផ្សេងៗគ្នាដោយទៅតាមការចុះផ្សាយរបស់គេហទំពរ័របស់ World of class

បានកំណត់នូវកោះចំនួន១០ដែលមានទំហំធំជាងគេនៅលើលោកយើងនេះដែលកោះទាំងនោះរួមមាន៖

1.កោះGreenland

កោះGreenlandឈរលំដាប់លេខ១ក្នុងចំណោមកោះដែលធំជាងគេលើពិភពលោកកោះនេះដែរមានទំហំ២,១៦លានគីឡូម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅមហាសមុទ្រអាត្លង់ទិចខាងជើងឆ្លងចូលមហាសមុទ្រអាកទិចផ្ទៃដីមួយភាគធំនៃកោះនេះគឺគ្របដណ្តប់ដោយទឹកកក។

2.កោះណូវែលហ្គីណេ

កោះណូវែលហ្គីណេដែលមានទំហំ៧៨៥៧៥៣គីឡូម៉ែត្រការ៉េកោះនេះមានទីតាំងនៅភាគនារតីនៃមហាសមុទ្រប៉ាសុីហ្វិក។

3.កោះបរនេអូ

ជាកោះដែលស្ថិតក្នុងលំលាប់លេខ៣នៅលើពិភពលោកកោះមានទំហំ៧៤មុីនគីឡូម៉ែត្រការ៉េកោះនេះឈលំដាប់លេខ១នៅអាសុីហើយកោះនេះមានទីតាំងស្ថិតនៅក្នុងសមុទ្រប៉ាសុីហ្វិកកោះនេះផងដែរត្រូវបានគ្រប់គ្រងដោយ៣ប្រទេសរឺ៣ផ្នែកក្នុងនោះរួមមានប្រទេសម៉ាឡេសុី ឥណ្ឌូណេសុី និងប្រុយណេ។

4.កោះម៉ាដាកាស្កា

ជាកោះលំដាប់លេខ៤ដែលមានទំហំផ្ទៃដី៥៨៧៧១៣គីឡូម៉ែត្រការ៉កោះនេះស្ថិតនៅក្នុងតំបន់សមុទ្រឥណ្ឌាហើយជាកោះដែលធំជាងគេនៅអហ្វ្រិកខាងកើត។

5.កោះBaffinវាជាកោះដែលធំជាងគេលើលោកនៅលំដាប់ថ្នាក់លេខ៥ស្ថិតនៅក្នុងប្រទេសកាណាដាភាគខាងជើងដែលមានទំហំ៥០៧៤៥១គីឡូម៉ែត្រការ៉េ។

6.កោះSomatra

នៅពេលលឺពាក្យថាSomatraជាការពិតយើងទាំងអស់គ្នាដឹងច្បាស់ថាវាមានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេសុីកោះនេះមានផ្ទៃក្រឡាទំហំ៤៤៣០៦៦គីឡូម៉ែត្រការ៉េវាគឺជាកោះដែលមានទំហំធំជាងគេនៅឥណ្ឌូណេសុី។

7.កោះហុងស៊ូ

កោះនេះជាកោះដែលធំជាងគេនៅប្រទេសជប៉ុនកោះនេះនៅលេខជាងទី៧ក្នុងចំណោមកោះដែលធំជាងគេនៅលើពិភពលោកដែលមានទំហំ២២៥៨០០គីឡូម៉ែត្រការ៉េ។

8.កោះVictoria

កោះនេះមានទីតាំងនៅភាគខាងជើងនៃប្រទេសកាណាដាដែលមានផ្ទៃក្រឡា២១៧២៩១គីឡូម៉ែត្រការ៉េ។

9.កោះចក្រភពអង់គ្លេស(Creat Britain)

កោះនេះមានលេខរាងទី៩នៅក្នុងចំណោមកោះធំជាងគេទាំង១០នៅលើពិភពលោកនិងធំជាងគេនៅទ្វីបអឺរ៉ុបដែលមានទំហំ២០៩៣៣១គីឡូម៉ែត្រការ៉េដោយគិតទាំងរដ្ឋបីទៀតចំណោះគឺអង់គ្លេស វ៉ែល​ និងស្កុតឡែន។​

10.កោះEllesmere

កោះនេះមានផ្ទៃដី១៨៣៩៦៥គីឡូម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅក្នុងប្រទេសកាណាដាហើយកោះនេះសំបូរទៅដោយជួរភ្នំច្រើនជាងគេក្នុងចំណោមកោះក្នុងប្រទេសកាណាដា។


Comments