ហេតុផល មួយ ក្នុងចំណោមហេតុផល ជាច្រើនដែលបុរសៗយូរៀបការ ឬនៅ ( single )។
ការរៀបការពិតណាស់វាជារឿងងាយស្រួលបំផុត
ប៉ុន្តែអ្វីដែលមិនងាយស្រួល គឺភាពទទួលខុសត្រូវ ៕
បន្ទាប់ពីបុរសបានរៀបការជាមួយនារីណាម្នាក់ពេលនោះហើយដែលការទំនួលខុសត្រូវរបស់ឪពុកម្តាយនាង ប្តូរមកលើរូបបុរសម្នាក់នោះ ហើយបុរសម្នាក់នោះត្រូវទទួលខុសត្រូវចំពោះជំនួសឪពុកម្តាយរបស់នាង។អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងនាងលែងមានពាក់ព័ន្ធនឹងឪពុកម្តាយនាងហើយគ្រប់យ៉ាងគឺជាការទទួលខុសត្រូវរបស់បុរសដែលជាស្វាមីរបស់នាង។
ដូច្នេះហើយ អ្នកគួរតែដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនជាស្វាមី ដឹងពីការទទួលខុសត្រូវក្នុងពេលចុះកិច្ចសន្យារៀបការជាមួយនារីណាម្នាក់។
ជីវិតរបស់ប្រពន្ធកូនទាំងមូលនឹងក្លាយជាបន្ទុករបស់អ្នក ហើយអ្នកត្រូវមានកាតព្វកិច្ចដាស់តឿននិងណែនាំប្រពន្ធជារៀងរហូត់ទៅ ។

