សុឺម៉ាអុីមានឈ្មោះក្រៅហៅថាចុងតារឺឆុងតាក់ជាជនជាតិហឺនុយវើនជាក្មួយរបស់សុឺម៉ាជុនជាអ្នកគ្រប់គ្រងនរគឆួនជាកូនប្រុសសុឺម៉ាហ្វាងចៅហ្វាយខេត្តហូលូ។សុឺម៉ាអុីមានបងប្អួនចំនួនប្រាំបីនាក់ហើយសុឺម៉ាអុីជាកូនទីពីរនៅក្នុងគ្រួសារ។សុឺម៉ាអុីមានភរិយាពីរនាក់ភរិយាទីមួយឈ្មោះថាឆុងហ៊ងនាងគឺជាកំពូលស្រ្តីដែលក្លាហ៊ាននិងជាភរិយាដ៏ល្អម្នាក់ដែលតែងតែជ្រោមជ្រែងសុឺម៉ាអុីរហូតទោះក្នុងកាល:ទេស:បែបណាក៏ដោយនាងមានកូនពីរនាក់គឺសុឺម៉ាសុឺនិងសុឺមានចាវនាងទទួលមរណ:ភាពដោយសារជំងឺចំណែកភរិយាទីពីររបស់គាត់គឺអ្នកនាងប៉ាយលីអុីងគឺជាភរិយាដែលឆាវភីរៀបចំអោយនាងជាស្រ្តីម្នាក់ដែលមានសម្ថត្តិភាពខ្ពស់មានប្រាជ្ញាឆ្លាតវៃនិងមានសម្រស់ស្រស់ស្អាតនាងគឺជាភរិយាដ៏ល្អនិងជាទីប្រឹក្សាដ៏ពូកែម្នាក់ក្នុងការជួយរៀបចំផែនការរបស់សុឺម៉ាអុីនាងមានកូនប្រុសម្នាក់គឺសុឺម៉ាឡុននាងទទួលមរណ:ភាពដោយសារឃាតករសំលាប់(មតិមួយចំនួនថាជាស្នាដៃរបស់សុឺម៉ាអុី)។
សុឺម៉ាអុីកើតនៅក្នុងព.ស៧១៦និងទទួលមរណ:ភាពនៅក្នុងព.ស៧៩៤ដោយសារជំងឺសុឺម៉ាអុីអាយុតិចជាងគួន ជា ៩ឆ្នាំបងខុងមុិញ២ឆ្នាំប្អួនឆាវឆាវ២៤ឆ្នាំប្អួនសុីងអុី២៧ឆ្នាំនិងប្អួនសៀវអុី២២ឆ្នាំ។សុឺម៉ាអុីកើតនៅក្នុងគ្រួសារថ្នាក់កណ្តាលមានការសិក្សាល្អបំរើរាជការនៅក្នុងថ្នាក់កណ្តាលរហូតទើបធ្វើអោយសុឺម៉ាអុីចេះក្បួនទព្ធ័និងគ្រប់គ្រងស្គាល់មនុស្សនិងចេះយកចិត្តមនុស្ស។ពាក់ពន្ធ័នឹងប្រវត្តិសុឺម៉ាអុីក៏មានការកត់ត្រាផ្សេងៗជាច្រើនទៀតដែរ។
ចំនុចពិសេសរបស់សុឺម៉ាអុីជាមនុស្សមានចំណេះដឹងខ្ពស់មើលឃើញវែងឆ្ងាយមានគុណធម៌ចេះជួយមិត្តភក្របងប្អួននិងជាស្វាមីដ៏ល្អចេះអោយតំលៃភរិយាហើយអ្វីដែលពិសេសគឺពូកែលាក់ចំណេះនិងអត់ធ្មត់ខ្ពស់ត្រង់ចំនុចនេះសូម្បីតែយ៉ាងសុីវក៏ទទួលស្គាល់ពីសម្ថត្តិភាពរបស់សុឺម៉ាអុីជាពិសេសមុនពេលយ៉ាងសុីវត្រូវបានឆាវឆាវប្រហារជីវិតយ៉ាងសុីវបានសួរសំនួរទៅកាន់សុឺម៉ាអុីថាតើលោកនិងខ្ញុំខុសគ្នាត្រង់ណា?សុឺម៉ាអុីបានឆ្លើយថាខ្ញុំរង់ចាំស្តាប់យ៉ាងសុីវឆ្លើយថាយើងដូចគ្នាទាំងអស់ទាំងចំណេះដឹងនិងឆន្ទ:តែខុសគ្នាត្រង់លោកពូកែអត់ធ្មត់ដោយចំនុចមួយនេះទើបខ្ញុំចាញ់លោកហើយទទួលលទ្ធិផលបែបនេះ។
មនុស្សម្នាក់ដែលសុឺម៉ាអុីគោរពនឹកទាំងយប់ទាំងថ្ងៃនិងទទួលស្គាល់ចំណេះដឹងបំផុតគឺជូគឺលៀងហើយសុឺម៉ាអុីតែងតែប្រាថ្នាថាថ្ងៃណាមួយនឹងបានប្រយុទ្ធទល់មុខគ្នាដោយផ្ទាល់ជាមួយនឹងជូគឺលៀង។
សុឺម៉ាអុីតែងចងចាំការណែនាំរបស់សុីងអុី(វិនយ៉ក)និងដាវមុតក្នុងស្រោមរបស់សៀវអុី(កុងតារឺស៊ុនយូ)ដោយសារអ្នកទាំងពីរគឺជាមនុស្សដែលមានចំណេះដឹងដែលសុឺម៉ាអុីកោតសរសើរនិងគោរពរហូតចាត់ទុកអ្នកទាំងពីរជាគ្រូនិងសន្យាជាមួយអ្នកទាំងពីរនិងសំរេចកិច្ចការក្រោមមេឃបង្រួបបង្រួមទឹកដីអោយបានហើយចំពោះភាពបរាជយ័និងការទទួលមរណ:របស់អ្នកទាំងពីរគឺជាមេរៀនក្នុងការគ្រប់គ្រងជីវិតក្នុងឋាន:ជាទីប្រឹក្សាហើយក្នុងមានជាទីប្រឹក្សាតើត្រូវមានដែនកំណត់ត្រឹមណា?ចំនុចទាំងនេះហើយទើបសុឺម៉ាអុីប្រកាន់ខ្ជាប់និងប្រយត្ន័ប្រយែងបំផុត។

