ខំរកទើបបាន ខំរៀនទើបចេះ ខំផ្លុំទើបឆេះ ខំដើរទើបដល់។ រាល់ក្តីសុបិនទាំងឡាយដែលនឹងអាចក្លាយទៅជាការពិតបាន ល្គឹកណាតែយើងខំប្រឹងដើរ កាត់បន្ថយការខំប្រឹងដេក ទើបអាចដល់គោលដៅបាន។ ត្រូវមានឆន្ទៈយ៉ាងមុតមាំ មានព្យាយាមយ៉ាងមុះមុត មានចិត្តពុះពារគ្រប់ឧបគ្គមិនរួញរា និងត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ គ្រប់ពេលដែលត្រូវដើរ។

