បើសួរថាយើងមកដល់ចំនុចនេះយើងដួលប៉ុន្មានដងហើយ ? បរាជ័យប៉ុន្មានដងហើយ? ឈឺចាប់ប៉ុន្មានដងហើយ? ជួបការខកបំណងប៉ុន្មានដងហើយ...? នោះចម្លើយដែលសមនឹងសំណួរគឺច្រើនរាប់មិនអស់ហើយបើសួរថាយើងគេចពីរឿងទាំងអស់នឹងប៉ុន្មានដងមកហើយ? ចម្លើយគឺច្រើនរាប់មិនអស់ តែបើសួរថាយើងចុះចាញ់ទេ ពេលខ្លះយើងក៏គិតថានឹងចាញ់ដែរ តែពេលខ្លះទៀតបេះដូងនិងការគិតឬអារម្មណ៍ប្រាប់ថា កុំចុះចាញ់អីយើងត្រូវដើរទៅមុខ ។ យើងទទួលស្គាល់ថាមនុស្សត្រូវដើរទៅមុខ មិនអាចត្រលប់ក្រោយ ចុះបើយើងមានបញ្ហាយើងមិនដោះស្រាយទេឬយ៉ាងណា?
ពេលខ្លះយើងក៏ត្រូវឈប់សិន ដើម្បីដកឃ្លាមកដោះស្រាយបញ្ហាហ្នឹងសិនមិនមែនដើរទៅមុខដោយមិនគិតឡើយ។ យើងដឹងថាពេលខ្លះយើងឈឺណាស់ដែលមិនអាចទ្រាំតទៅទៀតបាន ឬក៏អាចបញ្ចប់ជីវិត ពីព្រោះគិតថាបញ្ហាគឺគ្មានដំណោះស្រាយឡើយ។ ប្រាកដជាអត់បើយើងជាអ្នកចងសោះ ហើយដើរប្រកាសឱ្យគេជួយស្រាយសួរថាអាចទេ? រឿងយើងគឺយើងជាអ្នកដោះស្រាយ មិនអាចដាក់បន្ទុកទៅលើអ្នកដទៃទេ។
យើងអាចឈឺតែយើងមិនត្រូវចុះចាញ់ទេបើយើងចាញ់ ប្រៀបបាននឹងយើងចាញ់ក្នុងការសាកល្បងរបស់ជីវិតហើយ
យើងឈឺរាប់ម៉ឺនដង ដួលរាប់ពាន់ដង នោះយើងនឹងបានបទពិសោធរាប់លានដងនៃការបរាជ័យ ហើយយើងកាន់តែរឹងមាំជាមុនក្នុងការទទួលយករឿងឈឺចាប់នោះមិនខាន។ កុំខ្លាចត្រឹមពាក្យថាបរាជ័យ ដរាបណាដង្ហើមយើងនៅដក ព្រោះគ្រប់រឿងយើងអាចដោះស្រាយបានតែត្រូវការពេលមិនមានភ្លាមៗយើងអាចគិតចេញឡើយ
រឿងទាំងអស់យើងនឹងដោះស្រាយចេញ បើយើងមិនបោះបង់ ។

