ឈ្លក់វង្វេង

S
កុំឈ្លក់វង្វេងនឹងខ្លួនឯង ទីបំផុតដូចតែគ្នាទេ មិនថាមនុស្សប្រុស ឬមនុស្សស្រីឡេីយ ៖
ភាពអំនួត
កំហឹងខឹង
ប្រច័ណ្ឌ
ច្រណែន ឈ្នានីស
គំនុំគុំកួន
ភាពអាត្មានិយម
គិតតែរឿងអវិជ្ជមាន គឺជាទង្វើដែលកំពុងតែដុតខ្លួនឯង
មនុស្សយើងតើអាចរស់បានប៉ុន្មានឆ្នាំ?
ហេតុអ្វីមិនរស់នៅដោយសេចក្ដីស្ងប់ សប្បាយរីករាយក្នុងការប្រើជីវិតរួមគ្នាទៅ?
ថ្ងៃនេះមានជីវិតនៅរស់ ត្រូវអគុណដែលមានដង្ហើមនៅរស់
ភ្នែកអាចមើលភាពស្រស់ស្អាតរបស់ពិភពលោក អាចបានឱបមនុស្សដែលយើងស្រឡាញ់ មានមនុស្សល្អៗនៅជាមួយជុំវិញខ្លួន។
ជាតិនេះបានជួបគ្នាហើយ ចូរធ្វើល្អដាក់គ្នាទៅ យើងមិនដឹងទេថា ជាតិក្រោយប្រាកដបានជួបគ្នាដែរឬក៏អត់ទេ? យ៉ាងហោចណាស់ ក៏ដល់ពេលដែលត្រូវបែកគ្នា គឺបែកទាំងញញឹម
ការបែកគ្នាមាន២ប្រភេទគឺ ៖
១.ការបែកទាំងនៅរស់មានជីវិត អាចនឹងមានថ្ងៃជួបគ្នាវិញ
២.ការបែកគ្នាដោយសេចក្ដីស្លាប់ អស់ជីវិត ជាការបែករហូត
ចូរមានអំណរអរគុណ មានសេចក្តីសុខក្នុងជីវិត រស់នៅមានសេចក្តីសុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត អរគុណរបស់ដែលអ្នកមានចូលមកក្នុងជីវិត គិតតែរឿងវិជ្ជមានដែលចូលមកក្នុងជីវិត

Comments