ដូច្នេះ អត្ថបទនេះគ្រាន់តែចង់ក្រើនរំឭកយើងឲ្យចេះមានចិត្ដមេត្ដាដល់គ្នាទៅវិញទៅមក ជាជាងមានចិត្តអាក្រក់ឫស្យា។ ធ្វើយ៉ាងនេះ ក្រែងលោគ្រាះសន្នមកដល់ អ្នកនោះនឹងជួយយើងវិញជាមិនខាន។
កុំធ្វើជាមនុស្សដែលរស់នៅដាច់ឆ្ងាយពីគេឲ្យសោះ។ ថ្ងៃនេះយើងមានទ្រព្យសម្បត្តិ មាសប្រាក់ កិត្តិយសមុខមាត់ អ្នកផងតែងគោរពកោតខ្លា តែថ្ងៃក្រោយមិនប្រាកដថា យើងនៅមានរបស់ទាំងនោះទៀតឡើយ ហើយអ្នកដែលធ្លាប់តែក្រីក្រ គ្មានអ្វីទាំងអស់នោះ ក៏មិនប្រាកដថា នៅក្រីក្ររហូតដែរ។
ចិត្តមេត្តា នាំឲ្យយើងជាមនុស្សដែលសង្គមស្រឡាញ់ចូលចិត្ត។
សូមអរគុណ

