តាមពិតទៅ មនុស្សយើងម្នាក់ៗសុទ្ធតែមានកំហុស បើយើងចេះតែសម្លឹងមកកាន់កំហុសរបស់យើង នោះវានឹងនាំយើងឲ្យបាក់ទឹកចិត្ត អស់សង្ឃឹម ពិបាកចិត្ត លែងចង់រស់ក៏មាន។ ប៉ុន្តែអត្ថបទនេះចង់ជម្រាបលោកអ្នកថា បើទោះបីជាយើងមានកំហុសធំ ឬតូច ធ្ងន់ ឬស្រាល យ៉ាងណាក៏ដោយ ក៏យើងមិនត្រូវបាក់ទឹកចិត្តដែរ ព្រោះថា យ៉ាងហោចណាស់ក៏យើងនៅមានការល្អជាច្រើនកើតចេញពីយើងដែរ។
សូមយើងកុំចេះតែសម្លឹងរកបញ្ហារបស់យើងពេក សូមឲ្យយើងចេះស្វែងរកការល្អដែលមានក្នុងជីវិតយើងផងដែរ ព្រោះថា បើយើងធ្វើរបៀបនេះបាន នោះយើងនឹងទទួលបានការលើកទឹកចិត្តពីការល្អរបស់យើងនោះមិនខាន។
សូមអរគុណ!
