ពាក្យទូន្មាន
ក្នុងនាមយើងជាកូន សូមកុំភ្លេចពាក្យទូន្មាន និងឱវាទរបស់ឪពុកម្តាយ។ កុំភ្លេចពាក្យឪពុកម្តាយ គឺត្រូវរក្សាទុកឱ្យជាប់នៅក្នុងដួងចិត្តជានិច្ច។ ដ្បិតឱវាទនេះនឹងផ្តល់ជីវិត និងសុខភាព ដល់អស់អ្នកដែលសុខចិត្តទទួល។ ចូរយើងថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់យើងយ៉ាងណា ជីវិតរបស់យើងក៏យ៉ាងនោះដែរ។



