ឃ្លាអប់រំ

S
អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។

អ្នកលាក់សេចក្តីពិត រមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែង តែងតែរត់ទៅរកភាពអន្តរាយ។

ពាក្យសម្តីរបស់មនុស្សសុចរិត ជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។

ធ្វើជាមនុស្សល្អនឹងជួបសេចក្តីសុខសាន្តដ៏ពិតប្រាកដ តែបើកយើងធ្វើជាមនុស្សអាក្រក់វិញ នោះយើងនឹងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ ហើយខ្លួនឯងក៏ជួបអន្តរាយដែរ។ 

ការធ្វើជាមនុស្សល្អពិតជាមិនសាបសូនឡើយ តែធ្វើជាមនុស្សអាក្រក់ពិតជាមិនអាចគង់នៅយូរអង្វែងឡើយ។ 

Comments