កាំបិតនេះមានរូបរាងខុសពីគេ ហើយមុខងាររបស់វាក៏ខុសគេដែរ។ សូម្បីតែកាន់ក៏គេកាន់មិនដូចកាំបិតឯទៀតនោះដែរ ព្រោះពាក្យបន្ទោះមានន័យថា ជាចម្រៀកផ្តៅ ឬចម្រៀកឫស្សីដែលពុះ ដែលច្រៀក រួចយកមកបិតនឹងកាំបិតបន្ទោះ សម្រាប់ត្បាញ សម្រាប់ក្រង ជាដើម។
ឧទាហរណ៍: បន្ទោះល្អី បន្ទោះលប បន្ទោះទ្រូ ។ល។ ដោយសារកាំបិតនេះប្រើសម្រាប់បិតបន្ទោះ ដូច្នេះហើយទើបចាស់បូរាណដាក់ឈ្មោះកាំបិតនេះថា "កាំបិតបន្ទោះ"
អត្ថបទនេះខ្ញុំបាទសរសេរមិនបានក្បោះក្បាយនោះទេ ព្រោះខ្ញុំបាទសរសេរឡើងតាមការយល់ដឹងពីបទពិសោធន៍ផ្ទាល់ខ្លួន។
សូមអរគុណ!
Comments
sokoinprey

