រំដួលជាផ្លែឈើព្រៃមួយប្រភេទដែលសម្បូរនៅក្នុងព្រៃជុំវិញភ្នំគូលែន ក្នុងខេត្តសៀមរាប ប៉ុន្តែបើតាមខ្ញុំដឹងក៏មាននៅក្នុងខេត្តផ្សេងៗទៀតដែរ ជាពិសេសខេត្តបាត់ដំបង។ រំដួលមានផ្លែជាចង្កោមៗ។ ពេលទុំមានពណ៌ក្រហមក្រមៅ មានរសជាតិជូរអែម និងផ្អែម។
ផ្លែនេះខ្ញុំធ្លាប់ទទួលទានច្រើនដងណាស់ កាលខ្ញុំរស់នៅខេត្តបាត់ដំបងក្នុងសម័យប៉ុល ពត។ នេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ញ៉ាំដោយផ្ទាល់។
សូមអរគុណ!

