មនុស្សល្អ ក្រមិនយូរ!

S
ប្រធានបទខាងលើនេះ នៅតែមានតម្លៃ និងនៅតែពេញនិយម ដដែលព្រោះថា ធ្វើជាមនុស្សល្អគ្មានអ្វីដែលត្រូវខាតបង់នោះឡើយ។ 

ធ្វើជាមនុស្សល្អតែបន្តិច តើមានខាតបង់អ្វីដែរទេ? 
យើងបានកើតមកជាមនុស្ស ពិតជាសំណាងហើយ ដូច្នេះត្រូវរៀនធ្វើល្អឲ្យបានច្រើនទើបត្រឹមត្រូវ។

កុំធ្វើជាមនុស្សចង់តែប្រើល្បិចលើគេ ព្រោះអ្នកប្រើល្បិចដាក់គេបានតែមួយគ្រាប៉ុណ្ណោះ មិនអាចប្រើល្បិចដាក់គេមួយជីវិតនោះទេ។ សូមចាំថា ភាពស្លូតត្រង់ ភាពស្មោះសរ ញ៉ាំងឲ្យមនុស្សជាច្រើនស្រឡាញ់រាប់អានយើងវិញ។

កុំធ្វើជាមនុស្សចង់កេងចំណេញលើគេឡើយ សូមចាំថា គេមិនល្ងង់នោះទេ អ្នកអាចកេងចំណេញលើគេបាន គឺដោយសារគេយល់ដល់អ្នកទេ អ្នកដណ្ដើមផលប្រយោជន៍ពីគេបាន គឺដោយសារគេផ្តល់ឲ្យអ្នកទេ។ កុំយល់ថា ខ្លួនឆ្លាតជាងគេឲ្យសោះ។ 

កុំធ្វើជាមនុស្សចេះតែចង់ធ្វើបាបមនុស្សស្លូតត្រង់ឲ្យសោះ ព្រោះមនុស្សស្លូតត្រង់នៅក្នុងលោកនេះ គឺជាមនុស្សដែលល្អជាងគេបំផុត  ព្រោះគេមិនប្រើល្បិច មិនចេះវៀចវេរ និងពូកែនិយាយ គ្មានចិត្តធ្វើបាបគេ ចូលចិត្តធ្វើអ្វីដោយប្រើសមត្ថភាព ប្រកបដោយសុចរិត យុត្តិធម៌។

កុំធ្វើជាមនុស្សចង់តែរិះគន់រឿងគេផ្តេសផ្តាស ព្រោះមនុស្សទាំងឡាយតែងតែមានខុស មានត្រូវ ដូចៗគ្នា យើងជាអ្នករិះគន់គេ ក៏មិនប្រាកដថាល្អជាងគេនោះដែរ។ សូមចាំថា អ្នកណាក៏មានចំណុចអវិជ្ជមាន អ្នកណាក៏មានកំហុសដែរ សូមកុំនិយាយដើមគេ រិះគន់គេដោយបំណងអាក្រក់អី។ 

កុំធ្វើជាមនុស្ស មិត្តទ្រុះមិត្ត និងធ្វើបាបអ្នកផ្ទះខ្លួនឲ្យសោះ មាសប្រាក់ដ្បិតតែល្អ តែប្រៀបមិនស្មើនឹងមិត្តភក្តិល្អ សាច់ញាតិល្អ គ្រួសារល្អ បានឡើយ។ ព្រោះអ្នកទាំងអស់នោះ អាចជួយលើកទឹកចិត្តអ្នកបាន ក្នុងគ្រាដែលអ្នកជួបទុក្ខលំបាក រីឯមាសប្រាក់វិញ ពេលអ្នកមានវា អ្នកណាក៏ស្គាល់អ្នកដែរ តែពេលអ្នកធ្លាក់ខ្លួនក្រហើយ មនុស្សទាំងនោះ គេនឹងរត់ចោលអ្នកអស់ហើយ គឺនៅសល់តែមិត្តភក្តិល្ងង់ សាច់ញាតិល្ងង់តែប៉ុណ្ណោះដែលនៅជាមួយអ្នក។ 



Comments