ខ្លាច!

S
បើខ្លាច គ្មានថ្ងៃដើរទៅមុខរួចទេ!
ត្រូវហ៊ានពុះពារដើរលើវិថីដែលអ្នកបានប្រាថ្នាទុកដោយចិត្រក្លាហានចុះ បើទោះជាមានគេកំពុងនិយាយជំទាស់ និងមិនយល់ព្រមជាមួយអ្នកក៏ដោយ។ 

អ្នកណាបានធ្វើអ្វីមួយដែលខ្លួនពេញចិត្ត អ្នកនោះនឹងមានសេចក្តីសុខ មានមោទនភាព ព្រោះគេបានធ្វើឲ្យបំណងប្រាថ្នារបស់គេបានសម្រេច ដោយមានកម្លាំងចិត្តជួយរុញច្រានឲ្យខ្លួនគេខំពុះពារ ព្យាយាមធ្វើកិច្ចការនោះបាន។

ដូច្នេះ ត្រូវដឹងឲ្យប្រាកដថា តើយើងមានចំណេះ ជំនាញអ្វីពិតប្រាកដ? បើយើងដឹងច្បាស់ហើយ សូមកុំលាក់ទុកឲ្យសោះ ត្រូវប្រើវា នោះយើងនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។

សូមកុំខ្លាចអ្វីឡើយ! សូមមានជំនឿ មានចិត្តក្លាហានដើរលើវិថីជីវិតខ្លួនឯង ហ៊ានពុះពារគ្រប់ឧបសគ្គ បើទោះបីជាដឹងថា វាលំបាកយ៉ាងណាក៏ដោយ។ 

អត្ថបទនេះ ខ្ញុំបាទសរសេរឡើងដើម្បីជាគតិអប់រំដល់ប្រិយមិត្តអ្នកអានតែប៉ុណ្ណោះ។

សូមអរគុណ!

Comments