ផ្ទះកន្តាំង
ផ្ទះកន្តាំងគឺជាផ្ទះដែលងាយស្រួលសង់ជាងគេក្នុងចំណោមប្រភេទផ្ទះបុរាណខ្មែរ។ ផ្ទះនេះកើតមានតាំងពីយូរលង់ណាស់មកហើយ ព្រោះគេឃើញមានចម្លាក់នៅថែវប្រាសាទបាយ័ន។ ផ្ទះកន្តាំងមានដំបូល២ផ្ទាំងទល់គ្នានៅត្រង់មេដំបូល។ ផ្ទះប្រភេទនេះអាចសង់ចាប់ពី១ខ្នងរហូតដល់៥ខ្នងក៏បាន។ ជាទូទៅអ្នកដែលជាប់ខ្សែស្រឡាយចិននិយមសង់ផ្ទះកន្តាំងនេះណាស់។



