ការជ្រើសរើសគូស្រករមិនមែនជារឿងងាយស្រួលនោះទេ។ យើងគួរសង្កេតមើលលក្ខណៈ អាកប្បកិរិយា អត្តចរិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តយកស្ត្រីណាម្នាក់មកធ្វើជាភរិយា។ ខាងក្រោមនេះ គឺជាចំណុចណែរនាំខ្លះៗ ដើម្បីជាផ្លូវសម្រាប់លោកអ្នក
១. មានវ័យប្រហាក់ប្រហែលគ្នា
កុំឲ្យខុសគ្នាឆ្ងាយពេក
២. យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា ព្រមព្រៀងគ្នា ចេះអធ្យាស្រ័យគ្នា ។ល។
៣. ប្រព្រឹត្តតាមចិត្តគ្នា
បើប្តីធ្វើអ្វី ឬរកអ្វីតាមផ្លូវល្អ ប្រពន្ធជួយគាំទ្រ ជ្រោមជ្រែង លើកទឹកចិត្ត ។ល។
៤. ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់ ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្រី្តល្មោភលោភលន់ហួសហេតុនោះទេ។
៥. មានចរិយាមាយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឫកឆ្មើងឆ្មៃ មើលងាយអ្នកដទៃ។ មានសម្តីពិតពិសារ ផ្អែមល្ហែម ចេះដឹងខុសត្រូវ ។ល។
៦. ចេះជួយទុក្ខធុរៈគ្នា
ដឹងទុក្ខធុរៈគ្នាទៅវិញទៅមក បម្រើគ្នាទៅវិញទៅមក
លោកអ្នកបងប្អូន! ស្ត្រីល្អគ្រប់លក្ខណ៍ មិនងាយរកបានទេ។ ភរិយាល្អរមែងជាទីស្រឡាញ់ពេញចិត្តរបស់ស្វាមី។ ប្តីមិនងាយបែកចិត្តផ្តេសផ្តាស់ទេ ព្រោះមានភរិយាល្អ ដូចមានដុំពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

