កំហុស

S
មនុស្សយើងសុទ្ធតែធ្លាក់មានកំហុសខុសឆ្គងគ្រប់ៗគ្នា  គ្មានអ្នកណាដែលថាមិនចេះខុសនោះទេ មានតែមនុស្សដែលហ៊ានកែប្រែកំហុសឆ្គងប៉ុណ្ណោះ ទើបចាត់ទុកថាជាមនុស្សមានតម្លៃ សមគួរដល់ការគោរពលើកតម្កើង។ យើងគួរសិក្សាពីមនុស្សប្រភេទនេះទើបសង្គមជាតិមានសុខសន្តិភាព។

ជាការពិតណាស់ កំហុសគឺជាចំណុចដែលមិនល្អ តែកំហុសអាចកែប្រែមនុស្សយើងផ្លាស់ពីមនុស្សម្នាក់ ទៅជាមនុស្សម្នាក់ផ្សេងទៀតបាន បើបុគ្គលនោះមានចេតនាចង់កែប្រែ។ កំហុសនោះជួនកាលក៏អាចផ្លាស់ប្ដូរពីមនុស្សល្អទៅជាមនុស្សអាក្រក់ ហើយជួនកាលក៏ផ្លាស់ប្តូរពីមនុស្សអាក្រក់មកជាមនុស្សល្អវិញ ទាំងអស់នេះ វាអាស្រ័យលើវិធីគិតរបស់មនុស្ស បើយើងជាមនុស្សចិត្តទូលាយ ព្រមងាកបែរមកពិនិត្យមើលខ្លួនឯងពេលឃើញមានចំណុចខុសឆ្គង និង យកចិត្តទុកដាក់កែប្រែជីវិត ក៏រមែងល្អប្រសើរឡើង។

ផ្ទុយពីមនុស្សដែលទន់ខ្សោយ ចិត្តចង្អៀតចង្អល់ មិនព្រមទទួលស្គាល់ការពិត ជួបជាមួយភាពខុសបំណង គេក៏សោកសៅ ស្លុតចិត្តក្រៀមក្រំ មិនហ៊ានប្រឈមមុខជាមួយការពិត បណ្តោយឲ្យខ្សោយ កំហុសឆ្គងទាំងនោះនៅរ៉ាំរ៉ៃតទៅទៀត ទីបំផុតជីវិតក៏រុះរោយថយថោកគ្មានអនាគត។

លោកអ្នកបងប្អូន! "មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមិនធ្លាប់មានកំហុស អ្នកនោះគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីទាំងអស់" ។ 

សូមអរគុណ! 

Comments