ជាធម្មតាមនុស្សម្នាក់ៗអាចជោគជ័យបានលុះត្រាតែគេមានគម្រោងច្បាស់លាស់នូវអ្វីដែលគេកំពុងធ្វើ និងរៀបចំពេលវេលាឲ្យបានល្អទើបអាចទទួលបានលទ្ធផលល្អ។
តើអ្នកចង់ក្លាយជាសិស្សពូកែដែរទេ? តើធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់យើងមានការរីកចម្រើនប្រសើរជាងមុន?
ខាងក្រោមនេះ គឺជាការណែនាំខ្លះៗ ដើម្បីជួយលោកអ្នកឲ្យរៀនពូកែជាងមុន៖
១. ពេលទន្ទេញមេរៀន
យើងគួរទន្ទេញមេរៀននៅពេលព្រឹក ព្រោះខួរក្បាលយើងស្រឡះល្អ។
២. រៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ ហើយអនុវត្តតាមការកំណត់
បើគ្មានកាលវិភាគត្រឹមត្រូវទេ យើងមិនអាចទទួលបានផលល្អនោះទេ ម្យ៉ាងទៀត យើងក៏ត្រូវប្តេជ្ញាចិត្តដែរថា ត្រូវតែអនុវត្តតាមកាលវិភាគនោះឲ្យបាន បើពុំនោះទេ ការសិក្សារបស់យើងនឹងអសារបង់មិនខាន។
៣. សិក្សាជាក្រុម
ប្រយោជន៍នៃការសិក្សាជាក្រុមគឺធ្វើឡើងដើម្បីឲ្យសិស្សពូកែក្នុងថ្នាក់ជួយបង្រៀនយើងបន្ថែម។
៤. កុំរៀនបើយើងនឿយហត់ខ្លាំង
ធ្វើបែបនេះ ព្រោះយើងមិនចង់បង្ខំខួរក្បាលរបស់យើង។
៥. ទៅរៀនឲ្យបានទៀងទាត់
បើយើងទៅរៀនមិនបានទៀងទាត់ទេនោះ ធ្វើឲ្យយើងបាត់បង់នូវចំណុចសំខាន់ៗនៃមេរៀន។
៦. រៀនខ្លួនឯងឲ្យបានច្រើន
ជាការពិតណាស់ បើយើងមិនមានពេលរៀនខ្លួនឯងឲ្យបានច្រើនទេ យើងមិនអាចក្លាយជាសិស្សពូកែបានឡើយ។
៧. កុំបង្ខំរៀនតែពេលជិតប្រឡង
ការសិក្សាមិនអាចបង្ខំបានទេ ដូច្នេះយើងត្រូវរៀនតាំងពីដើមឆ្នាំមកទើបល្អ។
ការតស៊ូ ឧស្សាហ៍រៀនសូត គង់នឹងបានសម្រេច។
គឺប្រៀបដូចដើមឈើក្នុងរូបភាពនេះ បើ ទោះជាដុះលើថ្មក៏ដោយ ក៏នៅតែខំប្រឹងរហូតមានផលផ្លែដែរ។

