ស្ថិតនៅលើយើង

S
កិច្ចការគ្រប់យ៉ាងនៅលើលោកយើងនេះ គ្មានកិច្ចការណាមួយដែលស្រួលពេក ឬពិបាកពេកសម្រាប់យើងធ្វើនោះទេ ប៉ុន្ដែកិច្ចការគ្រប់យ៉ាងអាចធ្វើទៅបាន គឺវាស្ថិតនៅលើយើងម្នាក់ៗ ថាតើយើងធ្វើបាន ឬក៏អត់។

ប្រសិនបើចិត្តយើងគិតថាមិនអាចធ្វើទៅបាន ចង់កិច្ចការនោះស្រួលប៉ុណ្ណា ក៏មិនអាចធ្វើបានដែរ។ 

ប៉ុន្តែ បើសិនជាចិត្តយើងគិតថាអាចធ្វើទៅបាន ទោះបីជាកិច្ចការនោះពិបាកប៉ុណ្ណា ក៏នៅតែអាចធ្វើបានដែរ។ 

បើចិត្តមិនចង់ធ្វើហើយ គ្រាន់តែឈោងដៃបេះផ្កាមួយទងក៏ថាពិបាកដែរ តែបើចិត្តចង់ធ្វើវិញ ទោះបីចោះរូងភ្នំ ឬចាក់ដីក្នុងសមុទ្រដ៏សែជ្រៅយ៉ាងណា ក៏ត្រូវតែធ្វើឱ្យបានសម្រេចដែរ។

លោកអ្នកបងប្អូន! គ្រប់យ៉ាងវាស្ថិតនៅលើយើងម្នាក់ៗ ថាតើយើងព្រមធ្វើ ឬក៏អត់? 

អត្ថបទនេះ ខ្ញុំបាទសរសេរឡើងគ្រាន់តែចង់អប់រំចិត្តយើងឲ្យហ៊ានសម្រេចចិត្តឲ្យបានច្បាស់លាស់តែប៉ុណ្ណោះ។

សូមអរគុណ! 


Comments