កើតមកជាមនុស្សគ្មានឡើយពាក្យថា មិនដែល "ចាញ់"។ "ចាញ់" តែងកើតឡើងយ៉ាងច្រើនក្នុងជីវិតមនុស្សម្នាក់ៗ។ ដូច្នេះបើយើង "ចាញ់" នោះវាមិនមែនជារឿងចម្លែកឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ ថាតើយើងយល់ឃើញបែបណាចំពោះការ "ចាញ់" នោះ?
និយាយមកដល់ត្រង់នេះ ខ្ញុំចង់បញ្ជាក់ថា បើយើងគិតលើផ្លូវវិជ្ជមាន ការ "ចាញ់" នោះ វាគឺជាប្រភពដ៏សែនសំខាន់ក្នុងការឆ្ពោះទៅរក "ជ័យជំនះ" ដ៏ធំធេងក្នុងជីវិត ព្រោះបើកមិនខុសទេ ក៏រកត្រូវមិនឃើញដែរ។
ប៉ុន្តែមនុស្សមួយចំនួនតែងគិតថា ការ "ចាញ់" ប្រៀបដូចជាចុងបញ្ចប់នៃជីវិត ហេតុដូច្នេះហើយ បានជាពួកគេបាក់ទឹកចិត្ត លែងចង់ធ្វើអ្វីបន្តទៀត។ ការធ្វើបែបនេះ គ្មានប្រយោជន៍អ្វីទាល់តែសោះ។ ដូចច្នេះហើយនៅពេលដែលអ្នក "ចាញ់" អ្នកត្រូវគិតថា មិនមែនមានតែអ្នកទេដែល "ចាញ់" មានមនុស្សច្រើនណាស់ក្នុងលោកនេះសុទ្ធតែធ្លាប់ "ចាញ់" និងកពុងតែ "ចាញ់" ទៀតផង។ បើជ្រុលជា "ចាញ់" ទៅហើយ ត្អូញត្អែរច្រើនក៏គ្មានប្រយោជន៍ដែរ តែបើដាក់ចិត្តរៀនពីវាវិញ គឺដឹងតែពីចំណេញ ហើយ "ឈ្នះ" ជាមិនខាន។
សូមអរគុណ!

