តាមវចនានុក្រមបានប្រាប់ថា កាំបិតផ្គាក់ គឺជាឈ្មោះគ្រឿងសស្រ្តាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹង ប៉ុន្តែមានដងវែងសម្រាប់ឆ្កា ត្រាយ ត្រួសព្រៃ ឬកាត់អ្វីក៏បាន។
កាំបិតនេះមានដងវែងធ្វើពីឈើ ឯផ្លែកាំបិតវិញធ្វើពីដែក។ សព្វថ្ងៃនេះ គេឃើញអ្នកស្រុករស់នៅទីជនបទខ្លះ នៅប្រើកាំបិតផ្គាក់ជាប្រចាំនៅឡើយទេ ពេលណាគេចេញទៅព្រៃ ទៅស្រែចម្ការ ឬឃ្វាលគោក្របី ជាដើម។ បើសិនជាយើងមើលនៅតាមប្រាសាទខ្លះ យើងនឹងឃើញមានចម្លាក់ខ្លះមានរូបកាំបិតផ្គាក់ផងដែរ ដូច្នេះ អាចបញ្ចាក់ប្រាប់យើងឲ្យដឹងថា កាំបិតផ្គាក់ មានតាំងពីសម័យបុរាណមកម្លេះ។
បើតាមខ្ញុំដឹងពីចាស់ៗគាត់ប្រាប់ថា កាំបិតផ្គាក់មានពីរប្រភេទ កាំបិតផ្គាក់ដងវែង និង កាំបិតផ្គាក់ត្រង់។
សូមអរគុណ!

